ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះខាត ចំនួន​១០​គ្រួសារ នៅ​ភូមិ​កោះ​សោម ឃុំ​អង្កោល បាន​ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ដើម្បី​ជួយ​សម្រួល​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ក្នុងអំឡុងពេល​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩ នេះ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប និង​សហការី បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​នូវ​សម្ភារៈ ជា​គ្រឿងឧបភោគ និង​បរិភោគ​មួយចំនួន មក​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ស្ថិតក្នុង​ភូមិ​កោះ​សោម ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ​ដែរ លោក ងួន ច័ន្ទ​សុជាតា ប្រធាន ស ស យ ក ខេត្ត​កែប បាន​មានប្រសាសន៍ថា ជានិច្ចកាល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កែប តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅទីណា​ឱ្យតែ​ពលរដ្ឋ​ជួប​ការលំបាក ត្រូវតែ​ជួយ​សង្គ្រោះ​គ្រប់ពេលវេលា​។ លើសពីនេះ លោក ងួន ច័ន្ទ​សុជាតា ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។

​ជាមួយគ្នានេះ លោក​ប្រធាន​ក៏​បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​រលក​ទី​២ នៅក្នុង​សហគមន៍​។​ដូច្នេះ​បងប្អូន​ត្រូវ​តែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​របស់​យើង​ឱ្យ​សោះ ហើយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជាប់​ជាប្រចាំ​។​

​សូមជម្រាបថា អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ​នាពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ១៥​គីឡូក្រាម មី​១០​កញ្ចប់ ត្រីខ​៦​កំប៉ុង ទឹក​សី​ុ​អុីវ​២​ដប និង​សាប៊ូ​២​ដុំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.