ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់ជូន​ជំនួយ​ឧបត្ថម្ភ​សម្ភារ​ការពារ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​ចន្ទ ២​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឱ្យ​ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់ជូន​ជំនួយ​ឧបត្ថម្ភ​សម្ភារ​ការពារ​ជំងឺ​កូវី​ដ​១៩​របស់​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។

​ជា​កិច្ច​ស្វាគមន៍​នៃ​ជំនួប​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​រដ្ឋាភិបាល​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​កម្ពុជា ពោល​គឺ​ទាំង​រដ្ឋាភិបាល ទាំង​បក្ស និង​ទាំង​ក្រសួង​សន្តិសុខ​សាធារណៈ ដែល​តែងតែបាន​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា និង​ក្រសួង​មហាផ្ទៃ​កម្ពុជា តាម​គ្រប់​លទ្ធភាព​។​

សម្ដេច​បាន​ថ្លែង​អរគុណ និង​អបអរសាទរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការប្រឹងប្រែង​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រចាស់ត្រចង់​លើ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​បាន​មានប្រសាសន៍​ទៀត​ថា​សម្ភារ​ដែល​មិត្ត​ចិន​បាន​ប្រគល់ជូន​ពេលនេះ ពិតជា​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ការយកចិត្តទុកដាក់ និង​គិតគូរ​មកដល់​ប្រទេស​កម្ពុជា​ដែល​ជា​មិត្ត ដើម្បី​ចូលរួម​ប្រយទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​នេះ​។​

តាមរយៈ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​តែងតែ​បន្ត​យកចិត្តទុកដាក់​ជួយ​ជ្រោមជ្រែង​ដល់​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ជាមួយ​និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ជាពិសេស​នៅលើ​វិស័យ​សន្តិសុខ​។​

សម្ដេច​បាន​បង្ហាញ​សេចក្ដីសង្ឃឹម​ជឿជាក់ថា​តាមរយៈ​ស្មារតី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​នេះ នឹង​រួមចំណែក​ធ្វើឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ទាំងពីរ ក៏ដូចជា​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែរ ហើយ​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ សម្ដេច​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការផ្ដល់​កិច្ចសហការ​ជាមួយ​ភាគី​ចិន និង​ស្ថានទូត​ចិន ក្នុង​ការគាំទ្រ​លើ​កិច្ចការ​ផ្សេងៗ​ដែល​នៅក្រោម​សមត្ថកិច្ច​ក្រសួង​។​

ឯកឧត្តម វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងអំណរគុណ​ជូន​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី និង​បាន​នាំមក​នូវ​សារ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ចិន ព្រមទាំង​ឯកឧត្តម ចា​វ ឃឺ​ជឺ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជា​មា​ចនិត​ចិន ជូន​ចំពោះ​សម្ដេច​ក្រឡាហោម​។​

ឯកឧត្តម​បន្តថា​ទោ​បី​ជា​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ក៏​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅតែ​បន្ត​ដំណើរការ​ជា​ប្រក្រតី និង​បន្ត​មាន​វឌ្ឍនភាព​ល្អប្រសើរ ពិសេស​ឆ្លុះបញ្ចាំង​តាមរយៈ​ការរួមចំណែក​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ទាំង​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុង​ការជួយ​ឧបត្ថម្ភ​នូវ​ធនធាន រួមចំណែក​ដល់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​មួយ​នេះ នៅពេល​ជំងឺ​នេះ​បាន​ចាប់ផ្ដើម​កើតមាន​ជា​លើកដំបូង​។​

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​សម្ភារ​ប្រគល់​ជូន​ក្រសួង​មហាផ្ទៃ​នៅពេលនេះ ថ្វីដ្បិតតែ​មាន​ចំនួន​មិន​ច្រើន ប៉ុន្តែ​ឯកឧត្តម​សូម​ឯកភាព​ចំពោះ​ប្រសាសន៍​លើកឡើង​របស់​សម្ដេច ដែលថា​ជំនួយសម្ភារៈ​ទាំងនេះ បាន​ស្ដែង​ពី​ទឹកចិត្ត​របស់​ប្រជាជន​ចិន និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​ប្រជាជន និង​ក្រសួង​មហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម​បាន​រំលឹក​ថា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មកនេះ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ ពិតជា​ទទួលបាន​នូវ​លទ្ធភាព​ល្អប្រសើរ ទោះបីជា​ប្រទេស​ទាំង​ពីរ​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​យ៉ាងណាក៏ដោយ ហើយ​ថា​ការសម្រេច​បាន​លទ្ធផល​ល្អប្រសើរ​នេះ ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម​ក្នុង​កិច្ចការ​នេះ​។​

ឯកឧត្តម​សង្ឃឹម​ជឿជាក់ថា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ នឹង​បំរើ​ដល់​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ថែរក្សា​សន្តិសុខ​ទៅ​អនាគត​។​

សម្ដេច​ក្រឡា​ហោ បាន​ឯកភាព​ចំពោះ​លទ្ធផល​ដ៏​ល្អ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ នឹង​បាន​មានប្រសាសន៍ថា​សម្ដេច​នឹង​បន្ត​លើកទឹកចិត្ត​ដល់​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រទេស​ទាំង​ពីរ និង​បន្ត​លើកកម្ពស់ ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ទោះបី​ស្ថានភាព​នេះ យើង​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ក៏ដោយ​។​

តាមរយៈ​ឯកឧត្តឯក​អគ្គរដ្ឋទូ​ត សម្ដេច​ក្រឡាហោម ក៏​បាន​ផ្ដាំផ្ញើ​នូវ​ការសួរសុខទុក្ខ អរគុណ និ​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ព្រមទាំង​ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ផ្ទាល់ សូម​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច ពិសេស​ក្នុង​បេសកកម្ម​យកឈ្នះ​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។​

សូមបញ្ជាក់​ថា​សម្ភរ​ការពារជំងឺ​កូវី​ដ​១៩ ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​ប្រគល់​ជូន​ក្រសួង​មហាផ្ទៃ​កម្ពុជា​នា​ឱកាស​នេះ រួមមាន វែន​តា​វេជ្ជសាស្ត្រ​ចំនួន​៥០០​ឈុត​, ស្រោមដៃ​ពេទ្យ​ចំនួន​១០០០០​គូ​, ម៉ាស់​KN95​ចំនួន​១០០០០​ម៉ាស់​, ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន​៥០០០០​ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​វេជ្ជសាស្ត្រ​ពេទ្យ​ចំនួន​៥០០​ឈុត​។ សម្ភារ​ទាំងនេះ​មាន​តម្លៃ​ប្រមាណ​៦​សែន​យ៉​ន់ ឬ​ស្មើនឹង​ប្រមាណ​៨​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.