បាត់ដំបង ៖ ថ្ងៃទី25 ខែមិថុនា ឆ្នាំ2020 វេលាម៉ោង15និង30នាទី មានភ្លៀងនិងខ្យល់កន្ត្រាក់បានប៉ើងដំបូលផ្ទះទាំងស្រុងម្ចាស់ផ្ទះឈ្មោះ ផន សុខ ហ៊ាង ភេទស្រីអាយុ26ឆ្នាំរស់នៅចំណុចបឹងធ្នង់ ភូមិបោះខ្នុរ ឃុំចែងមានជ័យ ផ្ទះធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហ៊ុំ 8mx7m ខូចខាត សង្ក័សីចំនួន40សន្លឹក ប្រវែង3ម៉ែត្រ ផ្លានចំនួន15ដើម ប្រវែង3ម៉ែត្រ ខ្មែរសូឡាមួយបន្ទះ និងរន្ទះបាញ់ ងាប់គោចំនួន2ក្បាលជារបស់ឈ្មោះ ឈឿង ផន ភេទប្រុសអាយុ55ឆ្នាំរស់នៅភូមិចង្ហូរស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ៕
ភ្លៀងនិងខ្យល់កន្ត្រាក់បានប៉ើងដំបូលផ្ទះ 1 ខ្នងទាំងស្រុង ហើយរន្ទះបាញ់ងាប់គោពីរក្បាលផង នៅស្រុកបាណន់
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ





