ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ដុត​ផ្ទះ​ចោល ព្រោះ​ហាម​ប្រពន្ធ​មិន​ស្តាប់​រឿង​លួច​ចាក់​មើល​វីដេអូ​អាសអាភាស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ខឹង​ប្រពន្ធ​មើល​រឿង​អាសអាភាស​បុរស​ជា​ប្តី​ម្នាក់​បាន​ផ្ទុះ​កំហឹង​រហូត​ឈាន​ដល់​ដាច់​ចិត្ត យក​ភ្លើង​ដុត​កម្ទេច​ផ្ទះ​ចោល ដោយសារ​តែ​ហាមឃាត់​ប្រពន្ឋ​មិន​ស្តាប់​ព្រោះតែ​នាង​ជា​ភរិយា បាន​លួច​មើល​រឿង​អាសអាភាស​ជា​ញយ​ដង​ដដែលៗ។ ហេតុ​ការ​ណ៏នឹកស្មាន​មិនដ​ល់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​នឹង​១៥​នាទី ថ្ងៃទី​៥ កុម្ភះ ២០១៦ ក្នុងភូមិ​ស្រែអំពិល ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា ប្តី​ប្រពន្ឋ​ដែល​សុំ​មិន​ផ្តល់​អត្តសញ្ញាណ​តែ​គេ​ដឹងថា ប្តី​មាន​ឈ្មោះ ម៉ន ដាវ បាន​កើត​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​ជា​ខ្លាំង នៅពេល បុរស​ជា​ប្តី​បាន​ប្រ​លប់​មក​ប្រកប​កិច្ចការ​រកស៊ី​ជា​ប្រចាំ​ថ្ងៃ​ដង​សព្វមួយដង ហើយ​ប្រទះឃើញ​នាង​ជា​ប្រពន្ឋ កំពុង​ជក់​មើល​រឿង​សិច ក៏​កើត​ចេញ​ជា​កំហឹង​ព្រោះ​តែ​ខ្លួន​(​ប្តី​)​បាន​ណែនាំ​ជាច្រើន​ដង​មក​ហើយ នឹង​ឈប់​ឲ្យមើល​រឿង​បែបនេះ ព្រោះ​វាមិ​សមជា​ស្ត្រីខ្មែរ ។​

​សមត្ថកិច្ច​បន្តថា ដោយសារ​តែ​ទើប​ប្រលប់​មក​ពី​ការងារ​វិញ ហេវ​ហត់​អស់កម្លាំង នឹង​មិន​ទាន់​មាន​បាយ​ហូប រួម​ទាំង​ប្រពន្ឋ​រវល់​តែមើ​លរឿង ដែល​ខ្លួន​ធ្លាប់​ហាមឃាត់​មិន​មើល​ផង​នោះ បុរស​ជា​ប្តី​បាន​សម្រេចចិត្ត​យក​ភ្លើង​ដុត​ផ្ទះ ដែល​សង់​ផ្ទាល់​ជាប់​ដី ធ្វើ​ពី​ឈើ​ប្រក់​សង្ក័សី​ឆេះ​ម្ម៉​ត់​ខាន​បាន​នៅ​ទាំងអស់គ្នា​។​

​ប៉ុន្តែ​ករណី​ខាងលើនេះ ប្រពន្ធ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទេ សុំឲ្យ​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ប្តី​ប៉ុណ្ណោះ ចំណែក​ប្តី​ក៏​សុំឲ្យ​សមត្ថកិច្ច​ជួយ​អប់រំ​ប្រពន្ឋ​របស់​ខ្លួន​ដែរ ៕
​ដោយ ៖ហេង ចាន់​ណុប​

 

IMG-20160207-WA0002

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.