ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត

​រដ្ឋបាល​ខណ្ឌដូនពេញ​៖ យើង​រួម​គ្នា​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ និង​រួម​គ្នា​បង្កើន​វប្បធម៌ នៃ​ការចែករំលែក​ចេះ​ជួយ​គ្នា​ទៅវិញទៅមក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា និង​លោក អាន សំអុល ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ផ្សារ​ចាស់ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រីរាជការ​រដ្ឋបាល​ខណ្ឌដូនពេញ ដោយ​សហកា​ជាមួយ មន្ទីរពេទ្យបង្អែក​ចតុ​មុខ នាំយក​អំណោយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោកស្រី​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ប្រធាន​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​សាកសួរ​សុខទុក្ខ សំណេះសំណាល និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ នៅក្នុង​ទីធ្លា​សាលាបឋមសិក្សា ព្រះ​នរោត្តម សរុប​ចំនួន​៥០​គ្រួសារ ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល លោក​អភិបាលខណ្ឌ ក៏​បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រួមមាន​៖ អង្ករ​ចំនួន ២៥​គីឡូក្រាម​/​គ្រួសារ មី​ជាតិ ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន​០៤​ដុំ​តូច​, ទឹកត្រី​១​យួរ ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ និង​អាល់កុល​លាងដៃ​ចំនួន​០១​ដប សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផងដែរ​។​

​ក្នុងនោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​មាន​ដូចខាងក្រោម​៖
១-​អង្ករ​ចំនួន ៥០​បាវ ស្មើនឹង ១២៥០​គីឡូក្រាម ជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​លោកជំទាវ​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​
២-​មី​ជាតិ​ចំនួន ០១​កេស សាប៊ូ ០៤​ដុំ និង ទឹកត្រី ០១​យួរ /៥០​គ្រួសារ ជា​អំណោយ របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​
៣-​ថវិកា​ចំនួន ២០,០០០​រៀល /៥០ គ្រួសារ ជា​អំណោយ របស់ ឯកឧត្តម អាន សំអុល ប្រធាន​ក្រុមការងារ​ចុះជួយ សង្កាត់​ផ្សារ​ចាស់ ។​
៤-​អាកុល​លាងដែ​០១​ដប​/៥០​គ្រួសារ ជា​អំណោយ របស់ លោក លី សុខុន ចៅ​សង្កាត់​ផ្សារ​ចាស់ ។​
៥-​ថ្នាំ​ដុះធ្មេញ ០១​ឡូ​/៣២​គ្រួសារ ជា​អំណោយ របស់ លោក ស៊ា​ម ម៉េង​អ៊ុង ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ខណ្ឌដូនពេញ ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលខណ្ឌ ក៏​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, លោកស្រី​គតិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោក ឃួ​ង ស្រេង ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.