ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ពលរដ្ឋ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា សូម​សម្តេច​តេជោ ជួយ​អភិវឌ្ឍន៍​ផ្លូវ ស្រប​ពេល​ផ្លូវ​ភូមិ​អូរ​ណា កំពុង​អភិវឌ្ឍ​ជា​ផ្លូវ​កៅស៊ូ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ សារ​សំណូមពរ ផ្លូវលំ​មួយ​ខ្សែ ដែល​ជា​សរសៃឈាម​សេដ្ឋកិច្ច ត​ភ្ជាប់​ពី​ទីរួមស្រុក​កែវ​សីមា ឆ្ពោះទៅ​កាន់​ច្រកទ្វា​ព្រុំដែន​ទ្វេរ​ភាគីឡាបា​ខេ ស្ថិតនៅក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា កំពុង​ឈូសឆាយ​ដើម្បី​ពង្រីក​ចេញ​ជា​ផ្លូវ​កៅស៊ូ ដែល​មាន​ប្រវែង​ជាង​៧​គីឡូម៉ែត្រ ។​

​ទន្ទឹម​នឹង​ការអភិវឌ្ឍ​ន៏​នេះ​ផងដែរ​គឺ​នៅ​មាន​ចំណុច​ខ្វះខាត​បន្តិចទៀត ដែល​នាំ​អោយ​ប្រជាជន​នៅក្នុង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា មានការ​អាក់អន់ស្រពន់ចិត្ត​ត្រង់​ថា មាន​ផ្លូវ​បែកខ្នែង​បន្តិច មិន​ព្រម​ធ្វើ​ការអភិវឌ្ឍ​ន៏​អោយ​ដូចគ្នា​ទៅ​នឹង​ផ្លូវ​ដែល​កំពុង​ស្ថាបនា គឺ​មាន​ប្រវែង​មិន​ដល់​មួយ​គីឡូម៉ែត្រ​ផង​នោះ ។ មាន​មតិ​ពី​ប្រជាពលរដ្ឋ​ស្ទើរតែ​មួយរយ​ភាគរយ​នៅក្នុង​ភូមិ ឃុំ នេះ ដែល​ទទូច​សុំអោយ​មាន​ការអភិវឌ្ឍ​ន៏​ស្រប​ពេល​គ្នា ព្រោះថា វា​ក៏​ជា​ផ្លូវ​ដែល​ភ្ជាប់​មក​ពី​ច្រកទ្វា​ព្រំដែន​ទ្វេរ​ភាគី មកទល់​នឹង​ផ្លូវជាតិ​លេខ​៧៦​ដូចគ្នា ហើយ​មាន​ប្រវែង​ខ្លី​ជាង​ផ្លូវ​ដែល​កំពុងតែ​ធ្វើ​នោះ​ទៅ​ទៀត ។

​ដូច្នេះ​ក្នុង​នាម​ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​បាន​មូលមតិ​គ្នា​សូម​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ សម្តេច​តេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំ ក្នុង​ខេត្ត​មេត្តា​ជួយ​ពិចារណា និង សិក្សា​ឡើងវិញ​អំពី​ផ្លូវ​ដែល​មាន​ចំងាយ​មិន​ដល់​មួយ​គីឡូម៉ែត្រ​មួយ​នេះ ។

​ជា​ចុងក្រោយ​ពួក​ខ្ញុំ​ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​នេះ សូម​មាន​សង្ឃឹម​ទុកជា​មុន​ថា​សម្តេច​ប្រាកដជា​ជួយ​ពិនិត្យ និង ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​របស់​សម្តេច​ជាក់​ជាមិនខាន ៕
​ដោយ ៖ ហេង ចាន់ណុប

 

IMG-20160206-WA0002 IMG-20160206-WA0001

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.