ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ បញ្ចេញ​កណ្តាប់ដៃ​ដែក បង្ក្រាប​ល្បែង​ជល់​មាន់​ដុះ​ស្លែ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ​: សង្វៀន​ជល់​មាន់​ដុះ​ស្លែ ដែល​សមត្ថកិច្ច តូចតាច​មិន​ហា៑ន ទៅ​ក្បែរ​កន្លងមក ត្រូវបាន​លោកឩ​ត្ត​ម​សេនីយ៍ ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​កំលាំង នគរបាល ចុះបង្ក្រាប កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​កាស៊ីណូ ហេង ហេង ស្ថិតនៅ​ភូមិ​អន្លុង​ជ្រៃ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​លោក​ឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ បង្ក្រាប​ល្បែង​ជល់​មាន់ ជ្រក​ក្រោម កាស៊ីណូ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកលេង​ចំនួន​២១​នាក់ ម៉ូតូ​១៤​គ្រឿង រថយន្ត​១៦​គ្រឿង មាន់​ជល់​១៤​ក្បាល និង​មាន់​នៅក្នុង​ស៑ំ​ុ​ជាង​១០០​ក្បាល ទៀត ។​

​លោកស្នងការ បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន ជនសង្ស័យ​២១​នាក់ និង​វត្ថុតាង ដែល​បាន​ដកហូត យក​មក​ស្នងការដ្ឋាន​ដើម្បី​បំពេញ​សំណុំបែបបទ បញ្ជូនទៅ​តុលាការ ។​

​ប្រភព​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា កន្លង​មក​សមត្ថកិច្ច​បាន​អញ្ជើញ ឈ្មោះ វ៉ាន់ វណ្ណា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ  សង្កាត់​ព្រែក​តាសេក ខ័​ណ្ណ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ម៉ា​និត្យ ហេង ហេង មក​ធ្វើ​កិច្ចសន្យា មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែ​រ ចូល​លេង​ល្បែង ក្នុង​កាស៊ីណូ​ទេ ។​

​តាម​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​កាស៊ីណូ គឺ​ហាមផ្តាច់​មិនឲ្យ ជនជាតិ​ខ្មែរ​ចូល​លេង​ទេ ៕​

 

IMG-20160205-WA0005 IMG-20160205-WA0003 IMG-20160205-WA0004

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.