ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេចម៉ែ ដែល​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម ចំនួន​២៣,០០០​ដុល្លារ សម្រាប់​ខួប​ទី​១៥៧ ទិវា​៨​ឧសភា និង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ដល់​កាកបាទក្រហមកម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​អង្គារ ១​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូលថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ក្នុង​សារលិខិត​នោះ​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​ម្ចាស់ និង​សហការី​ទាំងអស់ នៃ​កាកបាទក្រហមកម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃ​លែង​ដោយ​ទទួល​អំពី សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​សក្ការៈ តាមរយៈ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង នូវ​ព្រះរាជទាន ជា​ព្រះ​រាជទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​ចំនួន​២៣,០០០​ដុល្លារ​»​។​

* ២០,០០០USD (​ម្ភៃ​ពាន់​ដុល្លារ​អាមេរិក​) សម្រាប់​ខួប​ទី​១៥៧ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២០​។​

* ៣,០០០USD (​បី​ពាន់​ដុល្លារ​អាមេរិក​) សម្រាប់​ត្រីមាស​ទី​២ (​ខែ​មេសា ឧសភា និង​ខែមិថុនា​) ឆ្នាំ​២០២០​។​

​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ថ្លែង​ថា​តាង​នាម​ថ្នាក់ដឹកនាំ និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា «​ខ្ញុំ​ម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយ​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះរាជទាន​ដ៏​ឧត្តុង្គឧត្តម​ខាងលើនេះ​។​

​ព្រះរាជ​គុណូប្បការៈ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តែងតែ​បាន​លើកទឹកចិត្ត​ដល់​ខ្ញុំម្ចាស់ ដើម្បី​ខិតខំ​បំពេញ​ភារកិច្ច​ដឹកនាំ​សកម្មភាព​កាកបាទក្រហមកម្ពុជា ទទួលបាន​នូវ​ជោគជ័យ​ថ្មីៗ​ទៀត សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជូនជាតិ មាតុភូមិ និង​ប្រជារាស្ត្រ​កម្ពុជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​កាកបាទក្រហមកម្ពុជា នឹង​ប្រើប្រាស់​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម ទៅ​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជារាស្ត្រ​ក្រីក្រ និង​ប្រជារាស្ត្រ​ដែល​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​២០២០ នេះ សូម​ប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ បវរ​មហាប្រសើរ ថ្វាយ​ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ​ជា​យូរអង្វែង​តរៀង​ទៅ ដើម្បី​គង់​ប្រថាប់​ជា​មហា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជារាស្ត្រ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ច​និរន្ត​ត​រៀង​ទៅ​។​

​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.