ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ឫស្សីកែវ យក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​សង្កាត់​ទួល​សង្កែ​ទី​១ និង​អំពាវនាវ​បង្កើន​ការប្រុងប្រយ័ត្ន​នៅ​រដូវក្ដៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឆ្លើយតប​តាម​ការ​ផ្ដាំផ្ញើ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ជា​ដូចជា គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​, លោកស្រី អាន ផល្លា ជា​ពិសី អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​ក្រុមការងារ ក្នុង​ការនាំយក​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន មក​ឧបត្ថម្ភ​ជូន​សមាជិក ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង ៧​គ្រួសារ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​សកម្មភាព​មនុស្សធម៌​របស់​ក្រុម​ការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ​នេះ បាន​រៀបចំ​ធ្វើឡើង​ក្រោម​ការចូលរួម​ពី​លោកស្រី សួស សូ​លីដា អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ និង​ជា​អភិបាលរងខណ្ឌ និង​អស់លោក​-​លោកស្រី​មន្ត្រី​អាជ្ញាធរ ដែល​ជា​សមាជិក សមាជិកា​អនុសាខា​កាកបាទក្រហម​កម្ពុជា​សង្កាត់ មួយចំនួន​ទៀត​ផងដែរ ស្ថិតនៅ​ផ្ទះ​លេខ​៥៨៨ ផ្លូវ​៩៩R ក្រុមទី​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ នា​ល្ងាច​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២០​។​

​សូមជម្រាបថា ចំពោះ​អំណោយ​មនុស្សធម៌ ដែល​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ឫស្សីកែវ បាន​នាំយក​មក​ឧបត្ថម្ភ​ជូន​សមាជិក ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសម្បែង នាពេលនេះ ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្ករ​៣០​គីឡូក្រាម​, ភេសជ្ជ​១​កេស​, អំបិល​១​គីឡូក្រាម​, ទឹកស៉ីអ៉ីវ​២​យួរ​, ទឹកត្រី​២​យួរ​, ចានដែក​១, ខ្ទះ​ឆា​១, វែក​ឆា​១, ធុង​ទឹកកក​១, និង​ថវិកា ចំនួន​១០​ម៉ឺន​រៀល​។​

​មុន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន​, លោកស្រី អាន ផល្លា ជា ពិសី បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ចូលរួម​សោកស្ដាយ​យ៉ាង​ក្រៃលែង ពី​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​រងគ្រោះ ដោយសារ​អគ្គិភ័យ​ឆេះ​ផ្ទះ ប្រកបដោយ​ក្តី​អាណិតអាសូ​រ​ជា​ពន់ពេក​។​

​ទន្ទឹមនេះ លោកស្រី អាន ផល្លា ជា ពិសី បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ មាន​ការយកចិត្តទុកដាក់​ខ្ពស់​ជានិច្ច ចំពោះ​ការប្រើប្រាស់​ភ្លើង ធូប ទាន ចង្ក្រាន ហ្គាស និង​វត្ថុ​ផ្សេងៗ ដែល​ងាយ​នឹង​ឆាបឆេះ​បំផុត ប្រសិនបើ​យើង​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​លោកស្រី អាន ផល្លា បាន​រំលឹក​ដោយ​គូសបញ្ជាក់ថា ក្រៅពី​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​វត្ថុ​ផ្សេងៗ ដែល​ងាយ​និង​ឆាបឆេះ សំខាន់​ជាង​នេះ គឺ​ការ​ត​បណ្តាញ​អគ្គិសនី​ប្រើប្រាស់ ត្រូវ​រក​អ្នកជំនាញ​បច្ចេកទេស​មក​ត​ឲ្យបាន​ត្រឹមត្រូវ ក្នុងការ​ចៀសវាង​បាន​នូវ​គ្រោះ​អគ្គិភ័យ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ គួប​ផ្សំ និង​ការថែទាំ​សុខភាព​ឲ្យបាន​ល្អ មាន​អនាម័យ​ជានិច្ច ដើម្បី​ជៀសវាង​ពី​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ COVID-19​។​

​សូម​រំលឹក​ថា កាល​ម៉ោង​០៥៖០៥​នាទី ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយ​កន្លែង​កើត​ឡើង ដែល​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​១​ខ្នង ស្ថិតនៅ​ផ្ទះ​លេខ​៥៨៨ ផ្លូវ​៩៩R ក្រុមទី​០៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ មាន​ម្ចាស់ផ្ទះ​ឈ្មោះ គួច ហុច ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ដ៍​គួរឲ្យ​រន្ធត់​នេះ មិន​បណ្ដាលឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ ដែល​មូលហេតុ​បណ្ដាលមកពី​ឆ្លង​ចរន្ដ​អគ្គិសនី​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ប្រាប់​អ្នកយក​ព័ត៌មាន ។​
​លោក ជា ពិសី បញ្ជាក់ថា បន្ទាប់ពី​កើតមាន​ករណី​ឆេះ​ផ្ទះ​ភ្លាមៗ មាន​ការជួយ​អន្តរាគមន៍ ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ចំនួន​១៦​គ្រឿង ដែល​ចេញ​មក​ជា​បន្តបន្ទាប់ ពី​អង្គភាព​ផ្សេងៗ​គ្នា ដើម្បី​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ឆ្លង​ទៅ​ផ្ទះ​ប្រជាពលរដ្ឋ​ដ៍ទៃទៀត​ឡើយ ហើយ​គ្រប់គ្រង​បាន និង​រលត់ទៅវិញ​ទាំងស្រុង ត្រឹម​៤០​នាទី​ក្រោយ​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ទឹក​អស់​១២​គ្រឿង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.