ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ

រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​គណៈ​អភិបាលខណ្ឌ ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​បន្ត​ខែមេសា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១​កើត ខែចេត្រ​ឆ្នាំកុរ​ឯកស័ក​ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨៖៣០​នាទី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​ប្រចាំ​ខែ​មីនា និង​ទិសដៅ​ការងារ​បន្ត ខែ​មេសា​ឆ្នាំ​២០២០ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង លោក​គណៈនាយក​រដ្ឋបាល លោក​ប្រធានការិយាល័យ​ទាំង​១១ លោកស្រី​ចៅសង្កាត់​ទាំង​១១ និង​លោកស្រី​ប្រធាន​ទី​រួម​ផ្សារ​ទាំង​៣ ដែល​មាន​របៀបវារៈ​សំខាន់ៗ ដូចខាងក្រោម​:

១-​របៀបវិរៈ​ទី​១​គឺ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​ចំនួន​៣ ទី​១ ការងារ​ផ្សព្វផ្សាយ​នូវ​វី​ធាន​ការ​ការ​រី​រាលដាល​ជំងឺ​ឆ្លងកូវី​ត​១៩​សង្កាត់​ទាំង​១១​ផ្សាយ​ទាំង​៣​នៅ​មូលដ្ឋាន​អាជីវកម្ម​ពាក់ព័ន្ធ​និង​វិស័យ​ទេសចរណ៍ ទី​២​បញ្ហា​បង្ការ​និង​បង្ក្រាប​គ្រឿង ទី​៣​ការថែរក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​ពាក់ព័ន្ធ​និង​ការ​ទុបស្កាត់​បទល្មើស​ព្រហ្មទណ្ឌ​ដូចជា​អំពើរ​លួច​ឆក់​ប្លន់​នៅក្នុង​មូលដ្ឋាន​ដោយហេតុថា​ផ្លូវ​ទូលាយ​ល្អ​ងាយស្រួល​ពួក​ឪ​កាស​និយម​ធ្វើ​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​ដូច្នេះ​ត្រូវ​បង្កើន​កម្លាំង​ការពារ​គោលដៅ​ដែល​ងាយ​និង​រងគ្រោះ​។​

២-​ការផ្សព្វផ្សាយ​ការ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ​ប្រកប​ដោយ​បរិ​យា​បន្ន​ដល់​ខណ្ឌ និង​វិស័យ​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ ។​
៣-​ឆ្លង​សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល​ស​មាស​ភាព​ក្រុម​ការងារ​កសាង​ផែនការ​របស់​រដ្ឋបាល​ខណ្ឌ ។​
៤-​ឆ្លង​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​សមាសភាព​គណៈកម្មាធិកា​រទាំង​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ ។​
៥-​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ខែ​មីនា និង​ទិសដៅ​បន្ត​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៦-​ពិនិត្យ និង​ឆ្លង​របាយការណ៍​ប្រចាំ​ត្រីមាស​ទី​១ ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខណ្ឌដូនពេញ ។​
៧-​ឆ្លង​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០២០ ។​
៨-​ការងារ​ផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.