ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​នូវ​លទ្ធផល​ស្នាដៃ គួរឲ្យកត់សម្គាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី បិទ​កិច្ចប្រជុំ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា ប្រធាន​គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ដែល​ជា​ថ្នាក់ដឹកនាំ តា​បណ្តា​កងឯកភាព ស្ថាប័ន មន្ទីរ ខណ្ឌ ជុំវិញ​រាជធានី​ភ្នំពេញ យ៉ាងច្រើន​កុះករ​។​

​តាម​ការលើកឡើង​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្នុង​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​០៦/១២/២០១៨ ដល់ ថ្ងៃទី​០៥/១២/២០១៩ បទល្មើស​កើតឡើង​ក្នុង​រាជធានី​ភ្នំពេញ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​កត់ត្រា​បាន សរុប​មាន​ចំនួន​៦៥២​លើក ក្នុងនោះ ម្ចាស់​ការបង្ក្រាប សរុប បាន​ចំនួន ៤៨៦​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១,២០៣​នាក់ (​បញ្ជូនទៅ​តុលាការ​ចំនួន ១,០៩៥​នាក់​, ប្រគល់​ឲ្យ​អង្គភាព​ពាក់​ព័ន្ធ​ចំនួន​២៦​នាក់ និង បាន​អប់រំ​ឲ្យ​វិលត្រឡប់ ទៅ​លំនៅដ្ឋាន​វិញ​ចំនួន ៨២​នាក់​)​។​

​វត្ថុតាង រួមមាន​៖ អាវុធខ្លី​ចំនួន ១៦​ដើម​, រថយន្ត ចំនួន​១៦​គ្រឿង​, ម៉ូតូ​ចំនួន ៣៦៤​គ្រឿង និង​ថ្នាំញៀន​ប្រភេទ មេតំ​ហ្វេ​តា​មីន​ទឹកកក សរុប​ចំនួន ១,៣៥៩​កញ្ចប់ (​ស្មើនឹង ៤ គីឡូក្រាម ២៦៥.៧៦ ក្រាម​) ព្រមទាំង​ថ្នាំញៀន​ប្រភេទ​ចម្រុះ​មួយ​ចំនួន​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.