ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

​ទេសរដ្ឋមន្ត្រី លី ធុជ ណែនាំ​ឲ្យ​មន្ត្រីរាជការ​ស្រុក​រំដួល ខេត្ដ​ស្វាយរៀង ត្រូវ​បង្កើន​ភាពជឿជាក់ ភាពស្និទ្ធស្នាល និង​ភាព​ស្អាតស្អំ ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុងនាម​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​រំដួល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​រំដួល ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត ឆ្នាំ​២០២០​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ការិយាល័យ​ជុំវិញ​ស្រុក និង​សមាជិក​ក្រុមប្រឹក្សាឃុំ​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ជុំវិញ​ស្រុក​រំដួល ត្រូវ​អនុវត្ត​ឲ្យបាន​នូវ​អនុសាសន៍​ណែនាំរ​បស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ត្រូវ​ចាត់​ទុក​ខ្លួន ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ មិនមែន​ជា​ចៅហ្វាយ របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ណែនាំ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​បម្រើសេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ស្វែងរក​ការគាំទ្រ និង​កសាង​ភាពជិតស្និទ្ធ រវាង​រាជរដ្ឋាភិបាល និង​ប្រជាជន​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រុមការងារ​អាជ្ញាធរ​មីន គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​រំដួល នឹង​រួម​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​ដោះស្រាយ​នូវ​កង្វល់ បញ្ហា​ប្រឈម សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ​ពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ដោយ​ផ្អែក​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.