ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​រថយន្ត​ដឹក​ឈើ​របស់​លោក​ឧកញ៉ា លឹម ប៊ុន​ណា ហៅ ឧកញ៉ា ( ខ្នា ) និង​លោក​ឧកញ៉ា សឹង សំអុល បើក​បន្តកន្ទុយ​គ្នា​សម្រុក​ចេញពី​តំបន់ភ្នំ​ព្រិច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​នាំគ្នា​ឈរ​មើល​ព្រឹត្តិការណ៏ដ៏​ចំឡែក​មួយ គឺ​រថយន្ត​ដឹកឈើរ​​បស់​លោក​ឧកញ៉ា លឹម ប៊ុន​ណា ហៅ ឧកញ៉ា ( ខ្នា ) និង លោក​ឧកញ៉ា សឹង សំអុល បើក​បន្តកន្ទុយ​​គ្នា​សម្រុក​ចេញពី​តំបន់​ភ្នំ​ព្រិច ។​

​តាំងពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៦​ម្សិលមិញ​ រហូតមកទល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​១៦​នេះ​គេ​ឃើញ​មាន​រថយន្ត​យី​ឌុប រថយន្ត​កែឆ្នៃ រថយន្ត​ប៉ា​កុង​រាប់រយ​ពាន់​គ្រឿង​ដែល​គេ​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​​​ឈើ ​បាន​សម្រុក​បើក​ចេញពី​តំបន់ភ្នំ​ព្រិច​ខេត្តមណ្ឌលគិរី​ឆ្លងកាត់​តម្រង់​មក​ ខេត្ត​ក្រចេះ ។

​រថយន្ត​បើក​បន្តកន្ទុយ​គ្នា​ពេញ​មួយ​យប់​ហាក់ដូចជា ​មាន​គ្រោះអាសន្ន​កើត​ឡើង​ធ្វើអោយ​ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​និង ខេត្តក្រចេះ​ភ័យ​ស្លន់ស្លោ ។ តាមពិត​រថយន្ត​ទាង នោះ​គឺ​បើក​ចេញពី​ក្រុមហ៊ុន​ដាយ​ណា​ម ដែលជា​ក្រុមហ៊ុន​សម្បទាន​ព្រៃឈើ​របស់​លោក​ឧកញ៉ា លឹម ប៊ុន​ណា និង ក្រុមហ៊ុន​ម៉ាស្ទឺ​ខេ​សាន់​របស់លោក សឹង សំអុល ដែល​ល្បី​រន្ទឺ​ខាង​កាប់​ទន្ទ្រាន​ព្រៃឈើ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។

​ ហេតុ​ការណ៏​នេះ​កើតឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​កិច្ចប្រជុំ​គណ​:​ រដ្ឋមន្ត្រី​នៅ​ថ្ងៃទី ១៥ ខែ​មករា ឆ្នាំ​២០១៦ ដោយ​មាន​ទាំង​បង្កើត​គណ​:​កម្មាធិការជាតិ ដើម្បី​ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ​ផង​នោះ​។​

​គួរ​រំលឹក​ផងដែរ​ថា សម្តេច​តេ​ជោបាន​រំលឹកចំៗ​ចំពោះ​ឈ្មោះ ឧកញ៉ា លឹម ប៊ុន​ណា និង ឧកញ៉ា សឹង សំអុល ដែល​ល្បី​ថា​បាន​កាប់​បំផ្លាញ​ព្រៃឈើ​ព្រម​ទា​ង​បាន​បញ្ជា​អោយ​បិទ​ច្រក​ រត់ពន្ធ​ឈើ​នានា​​​ហើយ​ថែមទាំង​បង្កើត​គណ​:​កម្មា​ធិ​ការបង្ក្រាប​មួយទៀត ដែល​មាន​លោក​ឧត្តមសេនីយ៏ សៅ សុខា ជា​ប្រធាន ព្រម​ទាង​ប្រគល់​ឧទ្ធម្ភាកចក្រ​ចំនួន​២​គ្រឿង​ទៀត​ផង​សំរាប់ធ្វើ​ ប្រតិបត្តិការណ៏​។​
​ដោយ : ហេង ចាន់ណុប

 

IMG-20160118-WA0028

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.