ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

​បង្ក្រាប​ទីតាំង​លាក់​ទុក​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​បន្ទាប់​មាន​ពី​មាន​ការរាយការណ៍​ពី​អ្នកសារព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ ទីតាំង​លាក់ទុក​ឈើ​ខុសច្បាប់​រាប់រយ​កំណាត់​មួយកន្លែង ត្រូវបាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ចុះ​ទៅ​បង្ក្រាប គ្រា​ដែល​ការបង្ក្រាប​នោះ បាន​ធ្វើឡើង​បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន ។

​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្ដុប​ឈើ​ខុ ស​ច្បាប់​នេះដែរ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ មករា ២០១៦ ស្ថិតក្នុង​ភូមិ​ពូ​ជ្រៃ​ចាង ឃុំ​ពូ​ជ្រៃ  ស្រុក​ពេជ្រា​ដា  ខេត្ត​ម ណ្ឌ​ល​គិរី ។​

លោក ជ័យ សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ចុះ​មក​បង្ក្រាប​ទីតាំង​ស្ដុប​ឈើ​ខុសច្បាប់​នេះ​បានឲ្យដឹងថា   ក្រោយពី ធ្វើការ​រាប់​ចំនួន​ឈើ​ទាំងនេះ ជាបឋម​ឈើ​ទាំងអស់​មាន​ចំនួន ២១០​កំណាត់  ក្នុងនោះ​ឈើ​ប្រភេទ​សុក្រ​ម​ដែល​មាន​មុខកា ត់​ធំៗ​មាន​ចំនួន​៥០​កំណាត់ និង​ឈើ​កូន​ក្រឡឹង ប្រភេទ​ធ្នង់​ចំនួន​១៦០​ណាត់ ។ លោក​បន្តថា  ទោះជា​យ៉ាងណា​ឈើ​ទាំង អស់​នេះ​នៅ​ពុំ​ទាន់​ដឹង​ថា​ជា​របស់​អ្នកណា​នោះទេ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​នេះ  លោក​បាន​ស្នើ​សុំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន មក​យាម​នៅ​ទីតាំង​ស្ដុប​ឈើ​នេះ​មួយ​យប់​សិន លុះ​ឈានដល់​ព្រឹក ថ្ងៃ​១៨ ទើប​ធ្វើការ​ប្រមូល​យក​ទៅ​រក្សា​ទុក  និង​វាស់វែង ។​

​សូមបញ្ជាក់​ថា ជុំវិញ​បទល្មើស​ព្រៃឈើ​នេះដែរ ក្រោយពី​សម្តេច​តេជោ ហ៊ុន​សែន   បាន​ព្រមាន​ធ្ងន់ៗ ទៅលើ​ឈ្មួញ  និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យមាន​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​នោះ គេ​សង្កេតឃើញថា  សកម្មភាព​នៃ​ការរត់ពន្ធ​ឈើ​ទៅ​លក់ នៅ​ក្រៅ​ប្រទេស​តាម​តាម​បន្ទាត់​ព្រំដែន​នៃ​ខេត្ត​មណ្ឌលគិរី  ដែល​ធ្លាប់តែ​កើតមាន​យ៉ាង​ពេញបន្ទុក​នោះ បាន​ប្រែ​មក​សភាព ស្ងប់ស្ងាត់​វិញ​ហើយ ៕
​ដោយ   ហេង ចាន់ណុប

 

IMG-20160118-WA0026 IMG-20160118-WA0025

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.