ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ចូល​មក​លម្ហែ​នៅ​ខេត្ត​កែ​បប្រមាណ​១៤​ម៉ឺន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម គេ​សង្កេតឃើញ​អ្នក​ទេសចរណ៍​ក្នុងស្រុក ក៏ដូចជា​តាម​បណ្តា​ខេត្ត​នានា បាន​នាំ​ក្រុមគ្រួសារ​មក​សម្រាក ល​ម្ហែ នៅក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប ដូច​ទឹកបាក់​ទំនប់​។​ក្នុងឱកាស​នោះ​ដែរ ហើយ​ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​ក៏​សម្រុក​មក​ទស្សនា​នៅ​ខេត្ត​កែប​កាន់តែ​ច្រើនឡើងៗ​ផងដែរ​។​

​តាម​តួលេខ​ដែល​ទទួលបាន​ពី​រដ្ឋបាល​ខេត្ត​កែប បានឱ្យដឹងថា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២០ ខេត្ត​កែប​បាន​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ប្រមាណ​១៤​មុឺន​នាក់​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិចិន​-​វៀតណាម ឆ្នាំ​នេះ​តាម​ការកត់សម្គាល់​គឺ​មាន​មធ្យោបាយ​ធ្វើដំណើរ ម៉ូតូ និង​រថយន្ត​គ្រប់​ប្រភេទ​សម្រុកចូល​ទៅ​សម្រាក ល​ម្ហែ កម្សាន្ត នៅក្នុង​រមណីយដ្ឋាន​ខេត្ត​កែប យ៉ាងច្រើន​ឥត​គណនា​។​

​សូមបញ្ជាក់​ថា​៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ឆ្នាំនេះ ស្ថិត​តាម​គោលដៅ​ទេសចរណ៍​ខេត្ត​កែប បើ​ទោះ​មាន​លក្ខណៈ​ល្អប្រសើរ​យ៉ាងណាក្តី ក៏​មាន​ករណី​ដែល​មិន​គួរ​កើត​ឡើង​មួយ ដោយសារ​ភ្ញៀវ​មួយ​គ្រួសារ នាំគ្នា​ក្រាលកន្ទេល​នៅលើ​មាត់​ឆ្នេរ​ខ្សាច់​ដែល​រដ្ឋបាល​ខេត្ត​បាន​តាំង​ផ្លាក​បម្រាម ដោយ​មិន​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ណា​ក្រាល​កន្ទេល​ពិសារ​អាហារ​នៅ​ទីនោះ​ឡើយ ប៉ុន្តែ​ភ្ញៀវ​មួយ​គ្រួសារ​ខាងលើ​ហាក់​នៅ​តែ​បំពាន ទើប​សមត្ថកិច្ច​ចុះ​ទៅ​ណែនាំ បែរ​ជា​ភ្ញៀវ​នោះ​ខឹង ហើយក៏​បាន​បង្ហោះ​នូវ​ខ្លឹមសារ​វាយប្រហារ​ដល់​រដ្ឋបាល​ខេត្ត​កែប ក្នុងន័យ​ចេតនា​បំពុលសង្គម​តែម្តង​។​

​ជាមួយគ្នានេះ​ដែរ​រដ្ឋបាល​ខេត្ត​កែប សូម​បដិសេព​ទាំងស្រុង នូវ​ខ្លឹមសារ​ក្នុង​វិដេអូ ដែល​ជន​នោះ​បាន​សរសេរ​បង្ហោះ​ជា​សាធារណៈ ដោយ​ខ្លឹមសារ​ទាំងនោះ​គឺជា​កា​បំភ្លៃ​ការពិត និង​បំពាន​ទាំងស្រុង ហើយ​រដ្ឋបាល​ខេត្ត​នឹង​ចាត់ទុក​ភ្ញៀវ​រូបនេះ មាន​ចេតនា​ដើម្បី​បំពុលសង្គម​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.