ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ

​កិច្ចប្រជុំ ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ទៅ​កំពង់ផែ​ទេសចរណ៍ ADB ស្ថិតនៅ ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត មាន​បើក​កិច្ចប្រជុំ ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​ទៅ​កំពង់ផែ​ទេសចរណ៍ ADB ស្ថិតនៅ ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក តំណាង​ក្រសួង​ទេសចរណ៍ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ជំរុញ​ដល់​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​ដើម្បី​ពន្លឿន​កិច្ច​ការងារ​ខាងលើ​ឱ្យ​បាន​រួចរាល់​ឆាប់រហ័​ស ប្រកបដោយ​គុណភាព ពិសេស​ត្រូវ​ធ្វើ​ការសម្របសម្រួល​លើ​ផល​ប៉ះពាល់​ទាំងឡាយ ចាប់ពី​ចំណុច​ផ្លូវបំបែក ផ្លូវ​លេខ​៧៣៥​ដល់​ទីតាំង​កំពង់ផែ​ផ្ទាល់​តែម្តង​។

​ជាមួយនេះ លោក​អភិបាល​ខេត្ត​កំពត​ក៏បាន​លើកឡើង​ផងដែរ​ថា កិច្ចសហការ​ទាំងនេះ​នឹង​ជួយ​ដល់​ដំណើរការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ឆាប់​បាន​សម្រេច​រួចរាល់​ស្រប​តាម​ការរំពឹងទុក​របស់​ក្រសួង​ទេ​សរណ៍​ដែលជា​ស្ថាប័ន​សាមី​គម្រោង​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.