ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ==> សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណ និងកោតសសើរចំពោះទឹកចិត្តសប្បុរសគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលមកព្យាបាលជំងឺដោយ​ឥត​គិត​ថ្លៃ ​នៅក្នុងស្រុកកំពង់រោទិ៍ ==> សម្តេច ម៉ែន សំអន អញ្ជើញដាំកូនឈើ ក្រោមប្រធានបទ «រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី» នៅទីសក្ការៈវិមានឋានសួគ៌ ==> រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអភិបាលរាជធានីភ្នំពេញ ប្រកាសឲ្យដាក់អនុវត្ត «ផែនការអភិវឌ្ឍទេសចរណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៦-២០៣០» ==> អ្នកផលិតមាតិកា ត្រូវជៀសវាងការចម្លងគម្រូវប្បធម៌បរទេស តាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ជំរុញពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស ឆ្លើយតបបច្ចេកវិទ្យាឌីជីថល​ដើម្បីលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងភាពជឿទុកចិត្តរបស់សាធារណជន ==> ឯកឧត្ដម​ នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំវាយតម្លៃសមិទ្ធផលពាក់កណ្តាលអាណត្តិ និងកំណត់ផែនការការងារឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ

​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ប្រារឰ​ពិធី​ទិវា​កំណើត​ទី​២ លើក​៣៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ព្រឹក​ថ្ងៃទី ០៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ បានប្រារឰ​ធ្វើ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៣៧ ទិវា​ជ័យជំនះ ៧​មករា (១៩៧៩-២០១៦)​ក្រោម​អធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាត់ដំបង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​នៅក្នុង​ពិធី​នេះ មាន​អស់លោក លោកស្រី ជា​អភិបាលរង​ខេត្ត មន្ត្រីរាជការ ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ មន្ត្រី​យោធ​ភូមិភាគ ៥ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៥​ពាន់​នាក់ ។​

​ឯកឧត្តម ច័ន្ទ សុផល បាន​អាន​សុន្ទរកថា សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជាក់ថា ៣៧​ឆ្នាំ កន្លងមកនេះ គឺ​ប្រទេស​យើង​បាន​ងើបឡើង​ពី​គំនរ​ទុក្ខ​កាប់សម្លាប់​នៃ​របប​ឃោរឃៅ​ខ្មែរក្រហម ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង ៣​លាន​នាក់ ។ ដោយ​មាន​ការបង្រួបបង្រួម​ជាតិ​ពី​គ្រប់​ភាគី​នយោបាយ​នៅ​កម្ពុជា ទើប​មាន ការចុះហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​បើ​គ្មាន​ថ្ងៃ ៧​មករា គ្មាន​ជីវិត គ្មាន​វេទិកា​ចរចា​ស្វែងរក​សន្តិភាព ហើយ​ក៏​គ្មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ ។

​បច្ចុប្បន្ន​មាន​ការរីកដុះដាល​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱ្យមាន​បក្សនយោបាយ​មក​ចូលរួម បើក​សិទ្ធិ​បញ្ចោ​ញ​មតិ​ឱ្យ មាន​របប​សារព័ត៌មាន និង​ជួយ​ជម្រុញ​វិស័យ​សេដ្ឋកិច្ច ដោយ​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​ឱ្យ​រីកចំរើន ដោយ​ផ្តោត​សំខាន់​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទាំងមូល​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ។​

​គួររំលឹកថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​បាត់ដំបង មាន​ចំណាប់អារម្មណ៍ ៣៧​ឆ្នាំ នៅក្នុង​ខេត្ត​បាត់ដំបង គឺ​មាន​ការ ខុសប្លែក​ច្រើណា​ស់ ដែល​មាន​ប្រព័ន្ធ​ផ្លូវ​ក្រាល​កៅស៊ូ​ស្ទើរ​គ្រប់កន្លែង មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ជួយ​ផ្តល់​ទឹក​បន្ថែម​ដល់ កសិករ​ក្នុង​ការ​ធ្វើ​ស្រែ​បន្ថែម​គ្រប់​រដូវ ។ វិស័យសេដ្ឋកិច្ច​កំពុង​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តា​អ្នក​វិនិយោគទុន​ពី​បរទេស វិស័យ​ទេសចរណ៍​មាន​ការកើនឡើង​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ សន្តិសុខ​សណ្តាប់ធ្នាប់ អាច​ធានាបាន​ចំពោះ​មហាជន​ទូទៅ ។​

​ក្រោយមក លោក​ក៏​បាន​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​រួមគ្នា​ជួយ​ថែរក្សា​បន្ត​ទៀត ដើម្បី​ក្តីសប្បាយរីករាយ​សុខក្សេមក្សាន្ត ដល់​មហាជន ដែល​កំពុង​កើតមាន​នៅ​ទីនេះ និង​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ ៕
​ដោយ​ ៖ សារ៉េត​

 

2016_01_08chh3 (1) 2016_01_08chh3 (2) 2016_01_08chh3 (3) 2016_01_08chh3 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.