ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​កិច្ចប្រជុំ​ពិនិត្យ​ខ្លឹមសារ​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ប្រឡងប្រណាំង​កសាង​ខ្សែបន្ទាត់​ព្រំដែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ពេល​ថ្មីៗ​នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​ខ្លឹមសារ​ត្រៀម​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ប្រឡងប្រណាំង​កសាង​ខ្សែបន្ទាត់​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ខេត្ត​គៀង​យ៉ាង វៀតណាម ជាមួយ​ខេត្ត​កំពត​-​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដំណាក់កាល​ឆ្នាំ ២០១៧-២០១៩ ដែល​ដឹកនាំ​ដោយ លោក ផាម ថាញ់​ហុង អនុប្រធាន​គណៈកម្មាធិកា​រ​រណសិរ្ស​មាតុភូមិ​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម និង​លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប និង​លោក ប៊ុន ណារិន អនុប្រធាន​មន្ទីរ គណបក្ស​ខេត្ត​កំពត និង​ជា​សមាជិក​គណៈកម្មាធិកា​រ​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក​ឧត្តមសេនីយ៍ ស្នងការរង​នគរបាល​ខេត្ត លោក​វរសេនីយ៍ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកនាយក នាយករង​ទីចាត់ការ​សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​/​អង្គភាព លោកស្រី អភិបាលក្រុង លោក​អភិបាលរង​ស្រុក លោក លោកស្រី សមាជិក សមាជិកា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប​-​កំពត ជាច្រើនរូប​។​

​របៀប​វរៈ​កិច្ចប្រជុំ​រួមមាន​៖
-​ផ្តល់យោបល់​របាយការណ៍​បូកសរុប​លទ្ធផល​កិច្ចសន្យា​ប្រឡងប្រណាំង​ដំណាក់កាល​២០១៧-២០១៩
-​ផ្តល់យោបល់​ផែនការ​អនុវត្ត​ដំណាក់កាល​២០១៩-២០២១
-​ពិភាក្សា​ខ្លឹមសារ បទ​អន្តរាគមន៍ ខេត្ត​គៀន​យ៉ាង (​វៀតណាម​) ខេត្ត​កំពត​-​កែប (​កម្ពូជា​)
-​ពិភាក្សា​ខ្លឹមសារ​ផ្លាស់ប្តូរ​កីឡា (​បាល់ទាត់​និង​វាយ​ក្អម​)
-​កំណត់​កាលបរិច្ឆេទ​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​។​

​សូមជម្រាបថា ការបើក​កិច្ចប្រជុំ​នេះ គោលបំណង​ដើម្បី​រួមចំណែក​ការងារ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រួម​គ្នា​អភិវឌ្ឍន៍ រវាង​វៀតណាម​-​កម្ពុជា និយាយ​រួម រវាង​ខេត្ត​គៀន​យ៉ាង និង​ខេត្ត​កំពត ខេត្ត​កែប ពិសេស​ជំរុញ​បន្ថែម​នូវ​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រជាជន​មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួមគ្នា រវាង​ខេត្ត​គៀន​យ៉ាង (​វៀតណាម​) ជាមួយ​ខេត្ត​កំពត ខេត្ត​កែប (​កម្ពុជា​) រៀបចំ​សកម្មភាព​ឱ្យ​សម្បូ​រណ៍​បែប​ជាក់ស្តែង រួមចំណែក​កសាង​ខ្សែបន្ទាត់​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​៕ សេង ណា​រិទ្ធ​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.