ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

ប្រតិភូ​ក្រសួង​សង្គមកិច្ច ធ្វើដំណើរ​ទៅ​ថៃ ពិភាក្សា​លើ​ការគ្រប់គ្រង និង​សាងសង់​មណ្ឌល​សំចត​ទី​១ នៅ​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​ទៀត បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៩ ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ រយៈពេល ៥​ថ្ងៃ ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​ថៃ លើ​ពី​ការគ្រប់គ្រង និង​សាងសង់​មណ្ឌល​មជ្ឈមណ្ឌល​សំចត​ទី​១ នៅ​ក្រុង​ប៉ោយ​ប៉ែត​។​

​គណៈប្រតិភូ​កម្ពុជា​ខាងលើ​ដឹកនាំ​ដោយ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​រួម​ដំណើ​ពី​លោក តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយក​បច្ចេកទេស លោក សៅ ឡែន អ​នាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការរដ្ឋបាល និង​ហិរញ្ញវត្ថុ និង​លោក លោកស្រី​ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​ជំនាញ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ក្រសួងការបរទេស ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច ក្រសួង​ការងារ គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ញ៉ឹក វណ្ណា​រ៉ា មាន​លើកឡើងថា ដំណើរ​ទស្សនកិច្ច​នាពេលនេះ គឺ​បាន​ផ្តោត​សំខាន់​លើ​៖

*​ទី​១ ៖ ការផ្លាស់ប្តូរ​ព័ត៌មាន​ពី​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស ក្នុង​គោលបំណង​ធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​
*​ទី​២ ៖ ការសម្របសម្រួល​ក្នុងការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​
*​ទី​៣ ៖ ការសម្របសម្រួល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​
*​ទី​៤ ៖ ការតាមដាន​ត្រួតពិនិត្យ និង​ការប៉ាន់ប្រមាណ​លទ្ធផល នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បាន​បន្ថែមថា ការសម្រេច​កសាង​មជ្ឈមណ្ឌល​សំចត​ទី​១ និង​ដំបូងបង្អស់ សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នៅ​ក្រុង​ប៉ោយ​ប៉ែត នាពេលនេះ គឺ​បាន​បង្ហាញ​ពី​ចំណុច​ចាប់ផ្តើម​ជា​វិជ្ជមាន​របស់​កម្ពុជា​-​ថៃ លើ​ការពង្រឹង និង​គ្រប់គ្រង​ករណី នៃ​ការធ្វើ​មាតុភូមិនិវត្តន៍ និង សមាហរណកម្ម​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស នៅក្នុង​ប្រទេស​ថៃ ដែល​កម្ពុជា និង​ថៃ​បាន​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក​បន្តថា ការបង្កើត​មជ្ឈមណ្ឌល​សំចត​ជួយ​ជនរងគ្រោះ នៅតាម​ព្រំដែន​ជាច្រើន​កន្លែង នៅ​តាម​ច្រកព្រំដែន ពិតជា​មាន​សារសំខាន់​ណាស់ និង​បាន​ចូលរួម ចំណែក ការងារ​សង្គមកិច្ច ក្នុង​ការទទួល​មើល​ខុសត្រូវ​លើ​ជន​ងាយ​រងគ្រោះ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ជាង​មុន ជាពិសេស​ជាការ​លើក​មុខមាត់ រាជរដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​។​

​បើ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​សមាហរណកម្ម​ជនរងគ្រោះ បានឲ្យដឹងថា គិត​មកដល់ពេលនេះ នាយកដ្ឋាន​មួយ​នេះ​ទទួលបាន ជនរងគ្រោះ ពី​ការធ្វើ​មាតុភូមិនិវត្តន៍ ពី​ប្រទេស​នានា​សរុប​ចំនួន​១១៧​នាក់ ក្នុងនោះ​ស្ត្រី​៥៧​នាក់ ដែល​ជនរងគ្រោះ​ទាំងនោះ មកពី​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤១​នាក់ ឥណ្ឌូនេស៊ី ចំនួន​២០​នាក់ ប្រទេស​ថៃ​ចំនួន ៤៥​នាក់ ប្រទេស​ចិន​ចំនួន ៤​នាក់ ប្រទេស​ជប៉ុន​ចំនួន ៦​នាក់ និង​ប្រទេស​សិង្ហ​បុរី​ចំនួន​ម្នាក់​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.