ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​រដ្ឋបាល​ខេត្ត​កំពត​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​៥​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ខេត្ត​កំពត​មាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៩)​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោកស្រី ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ព្រឹទ្ធិ​សភា ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ជាវ តា​យ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ក្រោម​ការត្រួតត្រា​របស់ ប៉ុល ពត​បាន​បង្ក​វិនាស​សកម្ម​លើ​គ្រប់​វិស័យ ដោយ​បំផ្លាញ​អស់​នូវ​រាល់​រចនាសម្ព័ន្ធ​សង្គមជាតិ និង​កាប់សម្លាប់​ប្រជាជន​ឯង​យ៉ាង​រង្គាល​បំផុត​។ ប្រជាជន​កម្ពុជា​ជាង​៣​លាន​៣​សែន​នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​។

​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់ថា ព្រោះតែ​មើលឃើញ​នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង​នោះ ទើប​កើត​មាន​ចលនា​បះបោរ​ក្រោកឈរ​ឡើង​តស៊ូ​របស់​ប្រជាជន​គ្រប់​ទិស​ទី​ដោយ​បង្កើត​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែលប​ច្ច​ប្បន្ន​មានឈ្មោះ​ថា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ហើយ​កម្លាំង​បដិវត្តន៍​នៃរ​ណ​សិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​ប្រជាជន​គ្រប់​ទិស​ទី​ក៏​បាន​វាយ​សម្រុក​ផ្តាច់​ព្រ័ត​រហូត​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

​លោក ជាវ តា​យ បាន​ក្រើនរំលឹក​ផងដែរ​ថា ដូច្នេះ​សូម​បងប្អូន ពិសេស​យុវជន យុវនារី​ទាំងអស់​ចង​ចាំ​ថា​មានរ​ណ​សិរ្យ​២​ធ្នូ​ឆ្នាំ​១៩៧៨ ទើប​មាន ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​រួចផុត​ពី​រណ្តៅ​មរណៈ​។ បន្ថែម​លើ​នេះ​ទៀត មាន​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ទេីប​មានអ្វីៗ​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃនេះ​៕ សេង ណា​រិទ្ធ​

​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.