ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បង្ហាញ​លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ក្រាប​ករណី​ផលិត​ស្លាក​លេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ គ្រឿងញៀន​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចំនួន​៣​ប៉ុស្ដិ៍ រួមមាន ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ ប៉ុស្ដិ៍​នគរបាល​បឹងរាំង និង​ប៉ុស្ដិ៍​នគរបាល​ចតុមុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឈាន​ដល់​បង្ក្រាប​បាន​ករណី​ផលិត​ស្លាក​លេខ​រថយន្ដ ម៉ូតូ​មិន​ប្រក្រតី​ចំនួន​៧​ទីតាំង​សរុប​មនុស្ស​បាន​ចំនួន​៦​នាក់​រួមមាន ៖
​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​ទី​៣ កម្លាំង​ឃាត់​បាន​ចំនួន​៣​ទីតាំង មនុស្ស​ចំនួន​២​នាក់ ដកហូត​បាន​ស្លាក​លេខ​ចំនួន​សរុប​២២​ស្លាក​លេខ ក្នុងនោះ​មាន​ស្លាក​លេខ​ស៊ីវិល​១០​ស្លាក​លេខ ស្លាក​នគរបាល​ចំនួន​៣​ស្លាក​លេខ ស្លាក​លេខ​ខេមរភូមិន្ទ​ចំនួន​៥​ស្លាក​លេខ ស្លាក​លេខ​រថយន្ដ​៣​ស្លាក​លេខ ស្លាក​លេខ​អ្នកកាសែត​១​ស្លាក​លេខ កុំព្យូទ័រ​២​គ្រឿង ម៉ាស៊ីន​កាត់​ស្ទី​កគ័រ​២​គ្រឿង ថ្នាំ​កំប៉ុង​២៤​កំប៉ុង កន្ត្រៃ​កាត់​ស័ង្កសី​២​ដើម ដង្កាប់​២​ដើម កន្ត្រៃ​តូច​២​ដើម​។​

​ប៉ុស្ដិ៍​នគរបាល​បឹងរាំង កម្លាំង​ឃាត់​បាន​៣​ទីតាំង មនុស្ស​ចំនួន​៣​នាក់ ដកហូត​បាន​ស្លាក​លេខ​សរុប​ចំនួន​២០​ស្លាក​លេខ​ក្នុងនោះ​មាន​ស្លាក​រថយន្ដ​លេខ​ស៊ីវិល​ចំនួន​៣​ស្លាក​លេខ ស្លាក​លេខ​រថយន្ដ​នគរបាល​ចំនួន​៤​ស្លាក​លេខ ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​ស្លាក​លេខ ស្លាក​លេខ​ម៉ូតូ​ស៊ីវិល​ចំនួន​៨​ស្លាក​លេខ ស្លាក​លេខ​ម៉ូតូ​នគរបាល​ចំនួន​១ ស្លាក​លេខ ម៉ូតូ​ខេរ​ភូមិន្ទ​១ កន្ត្រៃ​កាត់​ស័ង្កសី​១ ដែកឆាប​ចំនួន​១ ថ្នាំ​ពណ៌​ចំនួន​៦​កំប៉ុង​។​

​ប៉ុស្ដិ៍​នគរបាល​ចតុមុខ កម្លាំង​ឃាត់​បាន​១​ទីតាំង មនុស្ស​ចំនួន​១​នាក់ ដកហូត​បាន​ស្លាក​លេខ​សរុប​៣៣​ស្លាក​លេខ ក្នុងនោះ​រួមមាន ស្លាក​លេខ​រថយន្ដ​ស៊ីវិល​២១ ស្លាក​លេខ រថយន្ដ​រដ្ឋ​២ ស្លាក​លេខ រថយន្ដ​ចង្កូត​ស្ដាំ​៣ ស្លាក​លេខ ម៉ូតូ​ខេរ​ភូមិន្ទ​៦ ស្លាក​លេខ ម៉ូតូ​ស៊ីវិល​១ កន្ត្រៃ​កាត់​ស័ង្កសី​១​ដើម កូនសោរ​លេខ​១៤​ចំនួន​១ ម៉ាស៊ីន​កាត់​ស្ទី​កគ័រ​១ កុំព្យូទ័រ​១ ថ្នាំ​ពណ៌​១៥​កំប៉ុង ម៉ាស៊ីន​ដាប់​ជ្រី​១​។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន និង​ប៉ុស្ដិ៍ កំពុង​កង​សាង​សុំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.