ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន នឹង​បង្កើត​វគ្គ​បណ្តុះបណ្តាល ដល់​ជាងសំណង់​ដើម្បី​ធ្វើឱ្យ​វិស័យ​សំណង់​មាន​បាន​គុណភាព​ខ្ពស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន (CMIC) នឹង​បង្កើត​វគ្គ​បណ្តុះបណ្តាល ដល់​ជាងសំណង់​អាជីព​ឱ្យមាន​លក្ខណៈ​ទូលំ​ទូលាយ​ជាង​មុន និង​ឱ្យ​មាន​ភាពប្រសើរឡើង មាន​ភាព​រហ័ស មាន​គុណភាព ព្រមទាំង​អាច​រក​ប្រាក់​កម្រៃ​បាន​ខ្ពស់​ជាង​មុន​ទៀត​ផង​។​

​ការលើកឡើង​បែប​នេះ ជា​ការឆ្លើយតប​របស់​លោក ទៀង សុភៈ​វិជ្ជា ប្រធាន​ទំនាក់ទំនង​ក្នុង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន ក្នុង​វគ្គ​បណ្តុះបណ្តាល និង​ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​តិ្ត​ការ (MoU) រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​កំពត និង​ក្រុមហ៊ុន Chip Mong Insee Cement Corporation ដើម្បី​សាង​សមត្ថភាព​ជំនាញ​ដល់​ជាងសំណង់ ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​វិស័យ​សំណង់​ឱ្យ​កាន់តែ​មាន​គុណភាព នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​តេជោ​សែន​កំពត ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជ្រុន គឹម​លេង នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​កំពត និង​លោក នី​កូឡាស់ ច​ច​(Nicolas George) នាយក​ប្រតិ​ប​តិ្ត ក្រុមហ៊ុន ជីប​ម៉ុង អ៊ិន​ស៊ី ស៊ី​មេន (CMIC) ព្រមទាំង​មន្ត្រី និង​បុគ្គលិក​ក្រោម​ឱវាទ​ជាច្រើន​រូប​នៃ​ស្ថាប័ន​ទាំង​ពីរ ពិសេស​គឺ​មាន​សិក្ខាកាម​ចំនួន​៣០​នាក់ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ដំបូង​នេះ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា វគ្គ​បណ្តុះបណ្តាល​ជាង​សំណង់​ដែល​មាន​រយៈពេល​៣​ខែ ក្នុង​មួយ​វគ្គ នឹង​ធ្វើឱ្យ​ជាងសំណង់​មាន​ជំនាញ​កាន់តែ​ប្រសើរ​ជាង​មុន ដោយ​វគ្គ​នេះ​នឹង​គ្របដណ្តប់​លើ​មុខវិជ្ជា​សំខាន់ៗ ដូចជា​ការរៀបចំ​ផែនការ ការងារ​រៀប​ឥដ្ឋ ការងារ​បូក​ស៊ីម៉ងត៍ បញ្ហា​សុវត្ថិភាព ការងារ​ចាក់​បេតុង ការងារ​ដំឡើង​គ្រោង​ដែក ការងារ​ចាក់ពុម្ព ការងារ​រៀបចំ​ការដ្ឋាន និង​ការចុះ​អនុវត្តន៍​ផ្ទាល់​នៅ​តាម​ការដ្ឋាន​សំណង់​ទៀតផង​។​

​ដោយឡែក លោក នី​កូឡាស់ ច​ច (Nicolas George) នាយក​ប្រតិ​ប​តិ្ត ក្រុមហ៊ុន CMIC បាន​លើកឡើង​ថា ជាងសំណង់​គឺ​តំណាង​ឱ្យ​អ្នកប្រើប្រាស់​ភាគច្រើន ដោយ​យើង​ត្រូវ​ពឹងផ្អែក ដូចជា​សង់ផ្ទះ ឬ​ការិយាល័យ និង​ការងារ​សាងសង់​សំណង់​ជាច្រើន​រាប់មិនអស់ គាត់​មាន​តួនាទី​យ៉ាង​សំខាន់​ដើម្បី​ធានា​គុណភាព និង​និរន្តរភាព​នៃ​វិស័យ​សំណង់ ពិសេស​ការងារ​សាងសង់​ត្រូវ​ផ្អែក​លើ​ការប្រើប្រាស់​ស៊ីម៉ងត៍​ដោយ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​ស៊ីម៉ងត៍​ដែល​មាន​គុណភាព​ខ្ពស់​។​

​ជាមួយនេះ បើ​តាម​ប្រសាសន៍​របស់ លោក ជ្រុន គឹម​លេង នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​កំពត បានបញ្ជាក់​ថា ការចុះ​អនុស្សរណៈ​នេះ​មាន​ប្រយោជន៍​ដល់​វិស័យ​សំណង់ ដូច​ជា​ការអភិវឌ្ឍន៍​ធនធានមនុស្ស បង្កើត​ការងារ​កាន់តែច្រើន ការលើកទឹកចិត្ត​ឱ្យ​សិស្ស​ចូលរៀន​ក្នុង​វិស័យ​សំណង់​កាន់តែច្រើន ជាពិសេស​នោះ​គឺ​ការតម្រង់​ទិស​កម្មវិធី​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ​។ លោក​បាន​បន្តថា​៖ “​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​វិទ្យាស្ថាន​ចុះ​អនុស្សរណៈ​ចាប់​ដៃគូ​ជាមួយ​ផ្នែក​ឯកជន​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សំណង់​”៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.