ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

អភិបាល​ខេត្ត​កំពត​បា​ន​អំពាវនាវ​ឱ្យ​យុវជន​(​ស​.​ស​.​យ​.​ក​)​ខេត្ត​កំពត​ទាំងអស់​បន្ត​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ពូកែ​ទាំង​ចំណេះដឹង​ចំណេះធ្វើ និង​ឥរិយាបថ​ល្អ​បន្ថែមទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក ជាវ តា​យ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពត បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ខេត្ត​កំពត​ទាំងអស់​បន្ត​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ពូកែ​រួមមាន​ទាំង​(​ចំណេះដឹង ចំណេះធ្វើ និង​ឥរិយាបថ​ល្អ​)​បន្ថែមទៀត​។​

​លោក​អភិបាល​ខេត្ត​កំពត អំពាវនាវ​បែបនេះ​នៅក្នុង​ឱកាស​ដែល​(​ស​.​ស​.​យ​.​ក​)​ខេត្ត​កំពត​បាន​ប្រារព្ធ​នៃ​ពិធី​អបអរ​ខួប​លើក​ទី​៤១​ឆ្នាំ របស់ សហភាព សហព័ន្ធ​យុវជន​កម្ពុជា ដោយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ផងដែរ​ពី​សំណាក់​ឯ​កលោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​សមាជិក សមាជិកា​(​ស​.​ស​.​យ​.​ក​) ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុង ស្រុក​ទូ​ទាំង​ខេត្ត​កំពត​សរុប​ប្រមាណ​ជិត​១០០០​នាក់​ដែល​ពិធី​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ឆ្នាំ ២០១៩ នៅ​សាលសន្និសីទ​ខេត្ត​កំពត​។​

​លោក​អភិបាល​ខេត្ត​កំពត​ក៏​បាន​បន្តទៀតថា សូម​ឱ្យ​សមាជិក សមាជិកា​(​ស​.​ស​.​យ​.​ក​)​ទូទាំង​ខេត្ត​កំពត​បន្ត​រួមចំណែក​ការពារ​នូវ​សុខសន្តិភាព ស្ថេរភាព​នយោបាយ ដើម្បី​រួមគ្នា​សម្រេច​ចក្ខុវិស័យ ជា​គោលដៅ​របស់​ប្រទេស គឺ​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ជាមួយ​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ផងដែរ ដល់​ថ្នាក់ដឹកនាំ​ខេត្ត កងកំលាំង​ទាំង​បី​ប្រភេទ មន្ទីរ អង្គភាព​រដ្ឋបាល​ក្រុង ស្រុក សប្បរ​សជន​នានា​សូម​បន្ត​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។​

​លោក ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការលះបង់​ទាំង​ស្មារតី សម្ភារៈ​និង​ថវិកា របស់​សមាជិក​សមាជិកា​(​ស​.​ស​.​យ​.​ក​)​ខេត្ត​កំពត​ទាំង​អស់​ក្នុង​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល លើ​វិស័យ​នានា​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ ការបណ្ដុះបណ្ដាល​យ៉ាងសកម្ម ចូលរួម​កំណែទម្រង់រដ្ឋបាល​សាធារណៈ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​។​

​ក្នុងឱកាស​នោះ​លោក​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​សមាជិក​សមាជិកា​អង្គ​វិធី​ទាំងមូល​សូម​លំឱនកាយ​គោរព​ដួង​វិញ្ញាណក្ខ័ន្ធ​របស់​បុព្វ​ការី​ជន វីរៈ​យុទ្ធជន យុទ្ធ​នារី និង​អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា​នៅ​គ្រប់​ជំនាន់​ដែល​បាន​ធ្វើ​ពលិកម្ម​យ៉ាង​អង់អាច​បំផុត ដើម្បី​ឯករាជ្យ សេរីភាព សន្តិភាព​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី​និង​សុភមង្គល​របស់​មាតុភូមិ និង​ប្រជាជន​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ចាត់ទុក​ព្រឹត្តិការណ៍​ថ្ងៃ​អបអរ​ខួប​៤១​ឆ្នាំ​នៃ​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នា​ថ្ងៃនេះ​នៅ​ទូទាំង ២៥​រាជធានី ខេត្ត និយាយ​រួម​និង​និយាយ​ដោយឡែក​សម្រាប់​យុវជន​នៅ​ខេត្ត​កំពត​បាន​ឆ្ឆុះបញ្ចាំង​ឲ្យឃើញថា យុវជន​យើង​បាន​យល់​កាន់តែច្បាស់ ពី​ប្រវត្តិ បុព្វហេតុ និង​ពលិកម្ម​របស់​អតីត​យុវជន នឹង​ការលះបង់​ពុះពារ​របស់​សមាជិក សមាជិកា​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​គ្រប់​ជំនាន់​ដែល​បាន​ចូលរួមចំណែក​ក្នុង​បុព្វហេតុ​សង្គមជាតិ​និង យុវជន​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.