ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

មេឈ្មួញឈើ(ឈ្មោះអាល័ក្ខ )នៅតែបន្តដឹកជញ្ជូនឈើ កើតឡើង យ៉ាងគ្រឹកគ្រេង ដោយមានការឃុបឃិតបើកដៃពីសំណាក់មន្ដ្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ នៅតាមដងផ្លូវជាតិលេខ៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រចេះ ៖ ប្រពភថ្មីៗនេះពីប្រជាពលរដ្ធបានបង្ហើបឲ្យថា សមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវកំពុងឃុបឃិតមេឈ្មួញ(ឈ្មោះ អាល័ក្ខ) នៅតែបន្តដឹកជញ្ជូន ឈើ ចេញខេត្តក្រចេះ និង ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ កើតឡើង យ៉ាង ពេញបន្ទុក ។ ជាក់ស្ដែង រយៈពេល មួយខែ កន្លងទៅនេះ ក្រុមឈ្មួញ ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ ចូលទៅ ខេត្តព្រៃវែង ខេត្តស្វាយរៀង និង ចេញទៅ ប្រទេសវៀតណាមយ៉ាង គគ្រឹកគគ្រេង ហើយ មិនឃើញ លោក វ៉ា ថន ជាអភិបាលនៃគណៈអភិបាលខេត្តមិនចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ចំណែក លោក ស្នងការ នគរបាល ខេត្ត ក្រចេះ និង លោក សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ នាំគ្នា សម្ងំ ស្ងាត់ឈឹង ទុក ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ឆ្លង បានដោយយ៉ាង សុខ ស្រួល ។

ប្រភពពី សមត្ថកិច្ច ពា ក់ ព័ន្ធ បាន ឲ្យ ដឹងថា មួយរយៈ កន្លងទៅនេះ មាន ក្រុម ឈ្មួញ ( ឈ្មោះអាល័ក្ខ)ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ចូល ខេត្ត ត្បូងឃ្មុំ យ៉ាង ពេញបន្ទុក ជាពិសេស នៅពេល យប់ ហើយ គ្មាន មន្ត្រី ជំនាញ ឬ សមត្ថកិច្ច ពាក់ព័ន្ធ ណា ចាត់វិធានការ ទប់ស្កាត់ ឡើយ ។ ប្រភព បាន ឲ្យ ដឹង ទៀតថា ការដែល ក្រុម ឈ្មួញ អាចធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ ចេញទៅ ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ចេញទៅ ប្រទេសវៀតណាមយ៉ាង រលូន គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្ត ត្បូងឃ្មុំ និង លោក ហេង ពិសិដ្ឋ ប្រធាន មន្ទីរ កសិកម្ម ខេត្ត ត្បូងឃ្មុំ ផងដែរ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន ។ ចំណែក សមត្ថកិច្ច ពាក់ ព័ន្ធ ដទៃទៀត ដូចជា សមត្ថកិច្ច អាវុធហត្ថ និង នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ជាដើម បានចាត់ទុក បទល្មើស ព្រៃឈើ ជា ប្រភព ចំណូល របស់ ពួកគេ ទើប ពួកគេ សម្រួល ឲ្យ ក្រុម ឈ្មួញ ដឹកជញ្ជូន ឈើ ទៅដល់ គោលដៅ យ៉ាង រលូន ដើម្បី ជា ថ្នូរ នឹង ផលប្រយោជន៍ ។

តាម សេចក្ដីរាយការណ៍ ពី ប្រជាពលរដ្ឋ នៅ ស្រុក ឆ្លូង ខេត្តក្រចេះ និង ស្រុក តំបែរ ខេត្ត ត្បូងឃ្មុំ បាន ឲ្យ ដឹងថា ជា រៀងរាល់ យប់ លើផ្លូវ ជាតិ លេខ ៧ ក្នុង ខេត្តក្រចេះ ក៏ដូចជា នៅលើ ផ្លូវជាតិ លេខ ៧៣ ឆ្លងកាត់ ស្រុក ឆ្លូង ខេត្តក្រចេះ និង ស្រុក តំបែរ ខេត្ត ត្បូងឃ្មុំ មាន សមត្ថកិច្ច នគរ បាល ក៏ដូចជា សមត្ថកិច្ច អាវុធហត្ថ ដាក់ គោលដៅ ត្រួតពិនិត្យ ដើម្បី ទប់ស្កាត់ បទល្មើស ព្រៃឈើ ក៏ដូចជា ទប់ស្កាត់ បទ ល្មើស ផ្សេងៗ ទៀត ។ ក៏ប៉ុន្តែ ជាក់ស្ដែង សមត្ថកិច្ច ទាំងនោះ គឺអជ្ញាធរខេត្តក្រចេះ កំពុងឃុបឃិត ឲ្យ ឈ្មួញ (ឈ្មោះអាល័ក្ខ)ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ចូល ខេត្ត ត្បូងឃ្មុំ យ៉ាង សុខ ស្រួល ឲ្យ តែ ក្រុម ឈ្មួញ បង់លុយ តាម ការកំណត់ របស់ ពួកគេ ។ ទន្ទឹមនឹងនេះ តាម ការ បង្ហើប ពី ឈ្មួញ មួយចំនួន បាន ឲ្យ ដឹងថា ការដែល ពួកគេ អាច ដឹកជញ្ជូន ឈើ ឆ្លងកាត់ ផ្លូវជាតិ លេខ ៧ និង ផ្លូវជាតិ លេខ ៧៣ ដោយ គ្មាន ការរំខាន គឺ ដោយសារ ពួកគេ បង់លុយ តាម ការកំណត់ របស់ ស ម ត្ថ កិច្ច ពាក់ពន្ធ័ពុករលួយ យ៉ាងពេញបន្ទុកទៅហើយ។

ប្រភពពី មន្ត្រីរាជការ នៅក្នុង មន្ទីរ កសិកម្ម ខេត្ត ក្រចេះ មួយចំនួន បាន ឲ្យ ដឹងថា មាន ឈ្មួញ (ឈ្មោះអាល័ក្ខ)ធ្វើ សកម្មភាព ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ ចូលទៅ ខេត្តព្រៃវែង ខេត្តស្វាយរៀង ក៏ដូចជា ចេញទៅ ប្រទេសវៀតណាមយ៉ាង គឃ្លើន ។ ឈ្មួញ (ឈ្មោះអាល័ក្ខ ) ដោយ រាល់ សកម្មភាព របស់ ពួកគេ មិនដែល មាន មន្ត្រីរដ្ឋបាល ព្រៃឈើ និង សមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការ បង្ក្រាប ឡើយ ។ ក្នុង មួយ យប់ៗ ឈ្មួញ ដឹកជញ្ជូន ឈើ ពី ខេត្តក្រចេះ ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ តាមរថយន្ត សាំ យ៉ុង ព្រមទាំង រថយន្ត ផ្សេងៗ ទៀត ហើយ នាយ ខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្ត ក្រចេះ និង លោក ទ្រី សុភក្ត័ ប្រធាន មន្ទីរ កសិកម្ម ខេត្ត ក្រចេះសម្ងំ ទទួលផល ប្រយោជន៍ យ៉ាង ត្រជាក់ចិត្ត ។ ប្រភព ខ្លះ បាន ឲ្យ ដឹងថា (ឈ្នោះអាល័ក្ខ)នៅតែបន្តដឹកជញ្ជូន ឈើ ខុសច្បាប់ យ៉ាងគំហុក ពី ខេត្តក្រចេះ ឆ្លងកាត់ ខេត្ត ត្បូងឃ្មុំ ចេញទៅ ខេត្តព្រៃវែង និង ខេត្ត សា្វ យ រៀង សុទ្ធ តែមាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មេ រដ្ឋបាល ព្រៃឈើ ខេត្ត ត្បូងឃ្មុំ និង សមត្ថកិច្ច ពាក់ពន័្ធ ពេកនេះសម្ងំបានយ៉ាងសុខស្រួល៕
(ដោយ គេហទំព័រ កម្ពុជាអភិវឌ្ឍន៍)
www.Kap-news.com
077797952/0887797952
WhatsApp=012580455

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.