ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

លោក​អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​យុវជន ស ស យ ក ចំនួន​៧០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប )៖ នៅ​រសៀល​ថ្ងៃ ព្រហស្បត៍ ២​កើត ខែ​មិគសិរ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ចើញ​ជួប​សំដែង​ការគួរសម្យ ជាមួយ​ប្រតិភូ​យុវជន សស​យក ៧០​នាក់ ដែល​ត្រូវ​ចូលរួម​ខួប​លើក​ទី​៤១ កំណើត​សហភាព​សហព័ន្ធ​យុវជន កម្ពុជា ២​ធ្នូ ១៩៧៨ ,២​ធ្នូ ២០១៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ក្នុង​ពិធី​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត កែប ក៏​មាន​មតិ សំណេះសំណាល ដោយ​បាន​លើកឡើង​អំពី​ប្រវត្តិ​នៃ​ការតស៊ូ របស់​យុវជន​យុវតី​គ្រប់​ស្រទាប់​វណ្ណ​: បាន​លះបង់​អាយុជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​រំដោះ​ជាតិ មាតុភូមិ និង​ប្រជាជន ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ទទួលបាន​នូវ​សុខសន្តិភាព​នឹង​ការអភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃនេះ ដូចនេះ​ក្មួយៗ​ជា​យុវជន​ជំនាន់ ក្រោយ ត្រូវ​ជួយ​ថែរក្សា​សុខសន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​យុវជន សស​យក ទាំង​៧០​រូប ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៤០.០០០​រៀល សរុប​ថវិកា​ចំនួន​២.៨០០.០០០​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.