ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់

កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAMS ) និងផ្ទៀងផ្ទាត់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៩ទីតាំង

កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAMS ) និងផ្ទៀងផ្ទាត់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៩ទីតាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ ដឹកនាំដោយ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ, លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក អធិការរងនគរបាលខណ្ឌ បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAMS ) និងផ្ទៀងផ្ទាត់ប្រព័ន្ធគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស បានចំនួន ០៩ទីតាំង÷
១- សណ្ឋាគារ ភូមិញ ស្ថិតនៅផ្លូវលេខ១៣០ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២- សណ្ឋាគារ ញូស៊ីហ្សិន ស្ថិតនៅផ្លូវស៊ីសុវត្ថិ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៣- សណ្ឋាគារ វ័នឌ័រហ៍ ស្ថិតនៅផ្លូវលេខ១១០ ភូមិ១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៤- សណ្ឋាគារ ហ្រ្គីន មេនហ្សិន ស្ថិតនៅផ្លូវលេខ១៧៨ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៥- សណ្ឋាគារ ខមហ្វ៊តស្តារ ស្ថិតនៅផ្លូវលេខ២០០ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៦- សណ្ឋាគារ DLSD ស្ថិតនៅផ្លូវលេខ២០០ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៧- អគារលេខ៨២ (សណ្ឋាគារសង់ ត្រាល) ស្ថិតនៅផ្លូវលេខ១៥៤ ភូមិ១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៨- អគារលេខ៣៣ (អាផាតមិន អាស្យានី) ស្ថិតនៅផ្លូវលេខ១៥៤ ភូមិ៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
៩- សណ្ឋាគារ អូរឬស្សី១ ស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវលេខ១៨៤ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
➡️ក្រុមការងារបានណែនាំម្ចាស់ទីតាំងដូចខាងក្រោម:
-ម្ចាស់ទីតាំងត្រូវបន្តសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឱ្យបានល្អ ហើយត្រូវរាយការណ៍អំពីជនបរទេស ដែលចូលមកបំរើការងារ ឬស្នាក់នៅ ក្នុងទីតាំងរបស់ខ្លួន ឱ្យបានច្បាស់លាស់
-សមត្ថកិច្ចយើងបានធ្វើការអបរំ ណែនាំដល់ម្ចាស់ទីតាំង និងជនបរទេសឱ្យគោរពច្បាប់អន្តោប្រវេសន៍ ដូចមានចែងក្នុងជំពូកទី៣ (មាត្រា១៨) នៃព្រះរាជាណាចក្រកម្ពុជា
-រាល់ការចេញ ចូល ស្នាក់នៅ បំរើការងាររបស់ជនបរទេសថ្មី ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ច ជំនាញ មិនឱ្យលើស ២៤ ម៉ោង និងត្រូវចុះវត្តមានក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យជនបរទេស (FPCS) ជាដាច់ខាត ។
-ក្នុងករណីម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្ម ពុំបានរាយការណ៏ចូលក្នុងប្រព័ន្ធ (FPCS) នោះម្ចាស់ទីតាំង ត្រូវទទួល ខុសត្រូវចំពោះមុខច្បាប់ ស្តីពីអន្តោប្រវេសន៍ (មាត្រា១៨)(មាត្រា៣១) និងអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
– មិនអនុញ្ញាតឲ្យយកទីតាំងខាងលើធ្វើជាកន្លែងជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ឬធ្វើជាកន្លែងបម្រើសេវាកម្មផ្លូវភេទ អំពើអានាចារ្យអាសអាភាស និងបើល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេសពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
– ធានាមិនឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ទំនៀមទំលាប់ ប្រពៃណៃ សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋ
– សហការជាមួយសមត្ថកិច្ច ករណីមានហេតុការណ៍គួរឲ្យសង្ស័យ ដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ
– ត្រូវរាយការណ៍ចំពោះម្ចាស់ផ្ទះ ដែលបានទិញហើយជួលបន្តត្រូវប្រកាសព័ន្ធលើប្រាក់ឈ្នួលឲ្យបានត្រឹមត្រូវស្របតាមច្បាប់ព័ន្ធដារ នៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.