ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយក្នុងកិច្ចពិភាក្សាបានធ្វើការផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាពិសេសការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានកម្ពុជា។ ក្នុងកិច្ចពិភាក្សាការងារនេះដែរភាគីទាំងពីរបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យព័ត៌មាន ដើម្បីឆ្លើយតបនឹង បរិបទឌីជីថល ការកើនឡើងនៃព័ត៌មានមិនពិត និងតម្រូវការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងព័ត៌មានកំពុងផ្តោតលើការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ឌីជីថល ការផលិតមាតិកាមានគុណភាព និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតកាណាដា បានសម្តែងការគាំទ្រ និងចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ អ្នកជំនាញ និងការគាំទ្រកម្មវិធីបណ្តុះបណ្តាល ដែលអាចជួយលើកកម្ពស់គុណភាពសារព័ត៌មាន និងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានកម្ពុជា។

ភាគីទាំងពីរ បានឯកភាពបន្តពិភាក្សាលម្អិតលើគម្រោងសហការជាក់ស្តែងនាពេលខាងមុខ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យព័ត៌មានកម្ពុជាកាន់តែរីកចម្រើន និងបម្រើប្រយោជន៍សាធារណៈបានប្រសើរឡើង៕ អត្ដបទ៖ ឌី ណារីន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.