ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» 

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីរាជធានីភ្នំពេញ…

ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីរាជធានីភ្នំពេញ…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ នារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឹងម៉ាត់ ដោយបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ សហការគ្នាធ្វើយុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីមូលដ្ឋានដែលស្ថិតក្រោមការគ្រប់គ្រង សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលរាជធានី បានសង្កត់ធ្ងន់ឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនការត្រួតពិនិត្យ ស៊ើបអង្កេត និងប្រមូលព័ត៌មានលើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងកើតមានយ៉ាងស្មុគស្មាញ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម។

ក្នុងនោះ ការអនុវត្តវិធានការបង្ក្រាប ត្រូវផ្តោតលើការស៊ើបអង្កេត និងប្រមូលភស្តុតាងឌីជីថល ដូចជា ការតាមដានគណនីបណ្តាញសង្គម Facebook, Telegram, TikTok គេហទំព័រ និងកម្មវិធី (App) ដែលសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឆបោក ព្រមទាំងប្រមូលព័ត៌មានអំពីការទំនាក់ទំនង និងប្រតិបត្តិការផ្ទេរប្រាក់ ដោយសហការជិតស្និទ្ធជាមួយក្រុមហ៊ុនទូរស័ព្ទ និងស្ថាប័នធនាគារ។

ជាមួយគ្នានេះ កងកម្លាំងមានសមត្ថកិច្ច ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យ ដូចជា ផ្ទះជួល អគារការិយាល័យ ឬមជ្ឈមណ្ឌល Call Center ធ្វើការឃាត់ខ្លួនជនសង្ស័យ ដកហូតឧបករណ៍បច្ចេកវិទ្យាពាក់ព័ន្ធ និងបិទគណនី ឬគេហទំព័រអនឡាញ ដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោក។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹង ដោយបញ្ជូនសំណុំរឿងទៅតុលាការ ទប់ស្កាត់ការផ្ទេរប្រាក់ និងដកហូតទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើស ដោយមិនមានការលើកលែងចំពោះជនល្មើសណាមួយឡើយ។

លើសពីនេះ ឯកឧត្ដមអភិបាលរាជធានី បានលើកទឹកចិត្តឲ្យបង្កើនការពារ និងទប់ស្កាត់ជាមុន តាមរយៈការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ អំពីល្បិចឆបោកតាមប្រព័ន្ធអនឡាញ ការបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងការបង្កើតប្រព័ន្ធទទួលពាក្យបណ្តឹងអនឡាញឲ្យមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងការសហការជាតិ និងអន្តរជាតិ ជាមួយអង្គភាពជំនាញផ្នែក Cyber Crime និងអង្គការពាក់ព័ន្ធ ដើម្បីប្តូរព័ត៌មាន និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

Filed in: ព័ត៌មានថ្មី

Recent Posts

Daily Theme designed by Theme Junkie.