ពោធិ៍សាត់ ៖ ឯកឧត្តម អ៊ុម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍, ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ ស្ថិតក្រោមហិរញ្ញប្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់៕ ប្រភព ៖ រដ្ឋបាលខេត្តពោធិ៍សាត់

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងគ្រប់គ្រងវិស័យធនធានទឹក
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


