សម្ដេចតេជោ ហ៊ុន សែន៖ ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាង ភរិយាត្រូវវះកាត់។
បើទោះជាឆ្លងផុតដំណាក់កាលគ្រោះថ្នាក់មកដល់សុវត្ថិភាពហើយក៏ដោយតែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ព្រោះមិនអាចនៅកំដរនិងមើលថែទាំភរិយាបាន។
រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិន អាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចចៀសវាងបាននេះរួចហើយ។
ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។
ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុសនិងក្នុងករណីបងប្រុសចែកឋានក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។
រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នានៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។
ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។
មិនដឹងថាអ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា?និងអ្នកអបិយជំនឿបកស្រាយរបៀបណា?




