ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

២ឆ្នាំ ច្រកចេញចូលតែមួយក្រុងសំពៅពូន ផ្តល់សេវាជូនពលរដ្ឋជិត២ម៉ឺននាក់ បានចំណូលជាង២ម៉ឺនដុល្លារ!

២ឆ្នាំ ច្រកចេញចូលតែមួយក្រុងសំពៅពូន ផ្តល់សេវាជូនពលរដ្ឋជិត២ម៉ឺននាក់ បានចំណូលជាង២ម៉ឺនដុល្លារ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រយៈពេល២ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ បុគ្គលិកការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុងសំពៅពូន បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១៨.២៣០នាក់ ទទួលបានចំណូលសរុប ៨៥.៣០៣.០០០រៀល គិតជាដុល្លារ ២១.៣២៥,៧៥ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន។

ផ្អែកតាមរបាយការណ៍ដដែល រយៈពេល២ឆ្នាំ កន្លងទៅនេះ រដ្ឋបាលក្រុងសំពៅពូនបានផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើវិស័យ រួមមាន ការងាររដ្ឋបាល អត្រានុកូលដ្ឋាន នីត្យានុកូលកម្ម វប្បធម៌ និងវិចិត្រសិល្បៈ អប់រំ យុវជន និងកីឡា ទេសចរណ៍ សំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី ឧស្សាហកម្ម និងសិប្បកម្ម ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

បើតាមរបាយការណ៍ខាងលើ វិស័យការងារ និងចំណូល ដែលរដ្ឋបាលក្រុងសំពៅពូន បានផ្តល់ឱ្យច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន ដែលអ្នកមកទទួលសេវា១០.៦៤៩នាក់ ពុំយកកម្រៃសេវា និងនីត្យានុកូលកម្ម អ្នកមកទទួលសេវា៧.៣២៩នាក់ ទទួលបានចំណូល៧៤៣.០០០រៀល វិស័យទេសចរណ៍ អ្នកមកទទួលសេវា ៨៨នាក់ ទទួលបានចំណូល ២២.៤៧០.០០០រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ អ្នកមកទទួលសេវា ៦០នាក់ ទទួលបានចំណូល ៣.៨៧០.០០០រៀល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី អ្នកមកទទួលសេវា ៤៨នាក់ ទទួលបានចំណូល៤៣.៨០០.០០០រៀល។

បន្ទាប់មកវិស័យសុខាភិបាល អ្នកមកទទួលសេវា ២១នាក់ ទទួលបានចំណូល ៣.៤០០.០០០រៀល សំណង់អ្នកមកទទួលសេវា១១នាក់ ទទួលបានចំណូល ៧.០៤០.០០០រៀល។ ក្នុងនោះវិស័យដែលមានអ្នកមកទទួលសេវាតិចជាងគេមានការផ្តល់អាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៧០០.០០០រៀល ការចុះបញ្ជីអាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៣៥០.០០០រៀល និងសេវាពិនិត្យ និងរៀបចំឯកសារ អ្នកមកទទួលសេវា៥នាក់ ចំណូលបាន វិស័យរ៉ែ និងថាមពល អ្នកមកទទួលសេវាចំនួន ២នាក់ ទទួលបានចំណូល២០០.០០០រៀល វិស័យអប់រំ យុវជន និងកីឡា អ្នកមកទទួលសេវា ២នាក់ ទទួលបានចំណូល១.៨៣០.០០០រៀល។ ទន្ទឹមនឹងនោះវិស័យដែលពុំមានអ្នកមកទទួលសេវារួមមាន ការងាររដ្ឋបាល ឧស្សាហ៍កម្ម កសិកម្ម និងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងសំពៅពូន ចំណុះក្នុងរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ក្រុងនេះ មានសង្កាត់ចំនួន៥ រួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន ដែលបានកាត់ចេញពីស្រុកកោះធំ នៃខេត្តកណ្ដាល៕

កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.