ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បន្ដ​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការយកចិត្តទុកដាក់​សាសនិក​ខ្មែរឥស្លាម​តាំង​ពី​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅពេល​បច្ចុប្បន្ន បាន​បន្ដ​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី ក្នុង​ការយកចិត្តទុកដាក់​ដល់​សាសនិក​ខ្មែរឥស្លាម​នៅ​ទូទាំង​ប្រទេស ក្នុង​អំឡុង​ពេល​ចាប់ផ្ដើម​ចូល​ខែ​រ៉ា​ម៉ា​ឌន និង​បញ្ចប់​ខែ​ម៉ា​រ៉ា​ឌន តាមរយៈ​ការផ្ញើ​សារ​ជូនពរ​សាសនិក​ឥស្លាម​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ពិសា​អាហារ​ស្រាយ​បួស​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ក្នុង​ខែ​រ៉ា​ម៉ា​ឌន នា​ល្ងាច​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​សាសនិក​ខ្មែរឥស្លាម​ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក​សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នាៗ​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ការ​ស្រាយ​បួស​ជា​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម ដែល​បងប្អូន​សាសនិក​ខ្មែរ​ឥស្លាម ទាំង​នៅ​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក សុទ្ធ​តែ​ធ្វើ​ការប្រតិបត្តិ​ដូចគ្នា​។ ហើយ​នៅពេល​ផ្តើម​ចូល​ខែ​រ៉ា​ម៉ា​ឌន ខ្ញុំ​បាន​ផ្ញើ​សារ​ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក និង​ជូនពរ​នៅ​ពេល​បញ្ចប់​ខែ​រ៉ា​ម៉ា​ឌន​ដោយ​ជោគជ័យ ដែល​អនុវត្ត​តាម​គន្លង​ដ៏​ល្អ​ប្រពៃ​របស់​សម្តេច​តេជោ​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​មហា​ប​វរ​ធិបតី​, រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំ​ទូលាយ​ដល់​ប្រជាជន​ទូទៅ ដែល​ឈរ​លើ​មូលដ្ឋាន នៃ​ការពង្រឹង​សុខដុម​នីយកម្ម​សាសនិក នៃ​គ្រប់​និកាយ​សាសនា ហើយ​ប្រឆាំង​នូវ​រាល់​ទង្វើ​រើសអើង​សំដៅ​ទប់ស្កាត់​ការ​យក​សាសនា ទៅ​ធ្វើ​អាជីវកម្ម​ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​។​

​បន្ថែម​ពី​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខ្មែរ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ​ប្រកបដោយ​សាមគ្គីភាព និង​មិត្តភាព ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍ សាសនា​ដទៃទៀត ទាំង​ក្នុង​ថ្នាក់ជាតិ​-​អន្តរជាតិ ដោយ​ឈរ​លើ​គោលការណ៍ សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​។​

​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈកម្មកា​រ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស ដែល​មាន​លោក អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ជា​ប្រធាន ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ឲ្យឃើញ​នូវ​សាមគ្គីភាព ការយោគយល់​គ្នា និង​ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្តីមេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​ក្រោម​ម្លប់​សុខសន្តិភាព​។​

​សម្ដេច​បន្ដ​ទៀត​ថា ការរៀបចំ​នេះ​ក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​ឲ្យ​អ្នកចូលរួម​ពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​កាន់តែ​ជិតស្និទ្ធ​, ផ្លាស់ប្តូរ​គំនិត​យោបល់​, ចែករំលែក​បទពិសោធ​ល្អៗ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព និង​សុ​វត្ថ​ភាព ទាំង​ផ្លូវកាយ​, ផ្លូវចិត្ត និង​ស្មារតី នៅក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.