ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

អ្នកនាំពាក្យ ថ្លែង​ពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និង​វត្តមាន​ចូលរួម​ពី​អភិបាល និង​ស្នងការ​ខេត្ត​ជាប់​ព្រំដែន​!

អ្នកនាំពាក្យ ថ្លែង​ពី​សារៈសំខាន់​នៃ​ទស្សនកិច្ច​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និង​វត្តមាន​ចូលរួម​ពី​អភិបាល និង​ស្នងការ​ខេត្ត​ជាប់​ព្រំដែន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ដោយ​ទទួលបាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វាយតម្លៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២៥ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៥​។ ទស្សនកិច្ច​នេះ​ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ លោក រ៉េ​ន រតនៈ ជំនួយការ និង​ជា​អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានឱ្យដឹងថា នៅ​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ទីក្រុង​វៀង​ច័ន្ទ​ន៍ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នឹង​មាន​ជំនួប​ទ្វេភាគី ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង មុន​បន្ត​ធ្វើ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំពេញអង្គ រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដោយ​មាន​ការផ្លាស់ប្ដូរ​សភាពការណ៍ ជាអាទិ៍ សភាពការណ៍​សកល និង​សភាពការណ៍​ទូទៅ​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ ព្រមទាំង​វាយ​តម្លៃ​លើ​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២៤ និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២៥ ខណៈ​មុន​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ប្រតិភូ​ឧត្តម​មន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​កិច្ចប្រជុំ​ជាមួយ​ឧត្តម​មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជា​បឋម​រួច​ស្រេច​ហើយ​លើ​ឯកសារ​កំណត់ហេតុ​សហ​ប្រតិបត្តិការ​ឆ្នាំ​២០២៥​។

​បើ​តាម​លោក រ៉េ​ន រតនៈ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នេះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលជួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផាន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ព្រមទាំង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​រម្លឹក​វីរជន​ពលី និង​បន្ត​ទៅ​ទស្សនកិច្ច​ទីតាំង​សំខាន់​មួយចំនួន​ទៀត​ផង​ដែរ​។

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ទៅកាន់​ប្រទេស​ឡាវ គិត​ចាប់ពី​ពេល​ចូល​កាន់​មុខតំណែង​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា​។ ទស្សនកិច្ច​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​មួយចំនួនទៀត រួមមាន ឯកឧត្តម​អភិបាលខេត្ត​រតនគិរី អភិបាល​ខេត្ត​ព្រះវិហារ អភិបាលខេត្ត​ស្ទឹងត្រែង និង​ស្នងការ​នគរបាល​ខេត្ត​ទាំង​៣​។ លោក រ៉េ​ន រតនៈ បាន​គូសបញ្ជាក់​ទៀត​ថា វត្តមាន ឯកឧត្តម​អភិបាល និង​លោកស្នងការ​នគរបាល​ខេត្ត​ទាំង​៣ ចូលរួម​ដំណើរ​ទស្សនកិច្ច​នេះ ជាការ​បញ្ជាក់​ច្បាស់​នូវ​ឆន្ទៈ​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ម៉ឺងម៉ាត់ របស់ សម្ដេច​ធិបតី និយាយ​ជា​រួម និង​ដោយឡែក ក្រសួង​មហាផ្ទៃ​ក្នុង​នាម​ជា​សេនាធិការ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុង​ការជំរុញ​កិច្ចសហការ​រវាង​រដ្ឋ​បាល​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព ទាំង​ការថែរក្សា​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន រួម​ទាំង​ប្រជាជន​ចេញ​ចូល​ជា​ធម្មតា​ប្រចាំថ្ងៃ និង​ប្រជាជន​ជា​ភ្ញៀវទេសចរ ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ទប់ស្កាត់​រាល់​បាតុភាព​ទាំងឡាយ​ដែល​នាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​សងខាង ក៏​ដូចជា​មនុស្ស​ជាតិ​ទាំងមូល​។

​អ្នកនាំពាក្យ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា​«​ត្រង់​ចំណុច​នេះ​ហើយ ដែល​ខ្ញុំ​ចង់​ទាញ​ភ្ជាប់​ទៅនឹង​វត្តមាន លោកស្នងការ​នគរបាល​ខេត្ត​ទាំង​បី ជា​ប្រតិបត្តិ​ករ​ធានា​ថែរក្សា​សន្តិសុខ តាមរយៈ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស រួម​ទាំង​បទល្មើស​ឆ្លងដែន ដូច​ជា​ការដឹកជញ្ជូន​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​ឆ្លងកាត់​ព្រំដែន អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ អំពើ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ជាដើម​។ ខ្ញុំ​សូម​បញ្ជាក់​បន្តិច​ថា ផ្អែក​តាម​បទពិសោធន៍ និង​ការស្រាវជ្រាវ​របស់​ក្រសួងមហាផ្ទៃ គ្រឿងញៀន​នៅ​កម្ពុជា​ភាគច្រើន​មាន​ប្រភព​មក​ពី​តំបន់​ត្រីកោណមាស ហើយ​ត្រូវបាន​លួចលាក់​នាំ​ចូល​មក​កម្ពុជា​៤៥​ភាគរយ​តាម​ព្រំដែន ពិសេស​ព្រំដែន​ខេត្ត​ព្រះវិហារ និង​ស្ទឹងត្រែង ខណៈ​៣៩​ភាគរយ​ទៀត​មក​តាម​ព្រំដែន​គោក កម្ពុជា​-​ថៃ​។ ជារួម ៩៣​ភាគរយ នៃ​គ្រឿងញៀន​ដែល​នាំចូល​នោះ មាន​គោលដៅ​នាំចេញ​ទៅ​ប្រទេស​នានា តាម​ច្រក​សមុទ្រ ផ្លូវគោក ផ្លូវអាកាស និង​បញ្ញើ​ប្រៃសណីយ៍​ជាដើម​។ ដូច្នេះ សំខាន់​ណាស់​ដែល​មាន​វត្តមាន​អភិបាលខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​ទាំង​៣​ចូលរួម​ទស្សនកិច្ច​នេះ​»៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.