ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង សង្ស័យ​លាក់ទុក​វត្ថុ​គេចពន្ធ​ខុសច្បាប់​

កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង សង្ស័យ​លាក់ទុក​វត្ថុ​គេចពន្ធ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​៖ នៅវេលា​ម៉ោង ០៩ និង ០០ នាទី ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ ១៨ នាក់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ តាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង ទុត វី​នី​ត ព្រមទាំងសហការជាមួយ​កម្លាំង​គយ រដ្ឋបាល​ព្រៃឈើ កម្លាំង​អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​ជនជាតិ​ចិន​មួយ​កន្លែង​បាន​ប្រទះឃើញ មាន ៖
១- ក្បាល​រថយន្ត​សណ្តោង​រ៉ឺម៉ក​ចង្កូត​ស្ដាំ​ចំនួន ១៤ គ្រឿង រួមមាន ៖ -​រថយន្ត​ទេសចរណ៍​ចំរុះ​ម៉ាក​ចង្កូត​ស្តាំ ចំនួន ១០ គ្រឿង​, រ៉ឺម៉ក​សណ្តោង​មាន​សា​ទែន ចំនួន ២ គ្រឿង​, សាមី​រ៉ឺម៉ក ចំនួន​៤ គ្រឿង​, -​ឧបករណ៍​សម្រាប់​ដាប់​លេខ​តួ​រថយន្ត ចំនួន ១ ឈុត .
២-​ឈើ​មួយ​ចំនួន ។​

​ចំពោះ​វត្ថុតាង​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ប្រគល់​អោយ​គយ​នឹង​រដ្ឋាករ​ចាត់ការ​តាម​នីតិវិធី ។ ដោយឡែក ចំពោះ​កំណាត់ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប បាន​ប្រគល់​អោយ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា ទីតាំង​នេះ ស្ថិតនៅ​ភូមិ បឹង​អំពិល ឃុំ​ស្ដៅ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដែល​មាន​ម្ចាស់ ឈ្មោះ លី យ៉ុង​កួយ ជនជាតិ​ចិន ភេទ​ប្រុស អាយុ​ប្រហែល ៥៥ ឆ្នាំ និង​អ្នកតំណាង​ឈ្មោះ វ៉ាន់ សុជាតា ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​មុខរបរ គណនេយ្យ មាន​ទីលំនៅ​ភូមិ ព្រែក​នរិន្ទ​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ៕

ដោយ ទាវ ដារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.