ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៨​រោច ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស ៥ ជូន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​សម្ដេច​ទាំង​២​រូប បាន​ទទួល​នូវ​ការ​សព្វ​ព្រះ​ហឫទ័យ​ប្រោស​ប្រទាន ពី​ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ត្រាស់​បង្គាប់ ដំឡើង​ឋានន្តរសក្តិ​ថ្នាក់ «​នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥ នៃ​កងយោធពល​ខេមរភូមិន្ទ​» កាលពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​មោទនភាព​យ៉ាងខ្លាំង ក្រោយ​ព្រះមហាក្សត្រ ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន​ផ្តល់​ឋានន្តរសក្តិ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ជូន​ដល់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​សង្គហ​បណ្ឌិត ម៉ែន សំអន នាពេលនេះ ដែល​ពិតជា​សាក​សម​នឹង​ទទួល ខណៈ​លោក​ទាំង​ពីរ​គឺ​បាន​ជួយ​ជាតិ​មាតុភូមិ និង​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​រហូតដល់​សព្វថ្ងៃនេះ​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា នៅពេលដែល​មាន​ការបំពាក់​ឋានន្តរសក្តិ​ជូន​សម្ដេច​ទាំង​ពីរ ក៏​មាន​ការលើកឡើង​ថា​ហេតុអ្វី​មិន​បំពាក់​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ផង​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា មូលហេតុ​ដែល​មិន​បំពាក់​ឋានន្តរសក្តិ ផ្កាយ​មាស ៥ ជូន​សម្តេច​ក្រឡាហោម ស ខេង ដោយសារ​តែ​សម្ដេច​ក្រឡាហោម ស ខេង ជា​មន្ត្រី​ស៊ីវិល​។ សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​រំលឹកថា មាន​គណបក្សនយោបាយ​ច្រើនណាស់ ដែល​ចង់​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បែកបា​ក់​សាមគ្គី​គ្នា ប៉ុន្តែ​ការព្យាយាម​របស់​គណបក្ស​ទាំងនោះ​ត្រូវបាន​បែកបាក់​ខ្លួនឯង​វិញ​។​

​សម្តេច​បាន​លើកឡើង​ថា ការព្យាយាម​របស់​ក្រុម​ទាំងនោះ គឺ​មិន​អាច​ទៅរួច​នោះទេ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ បាន​ដើរ​ត្រូវ​ស៊ីសង្វាក់​គ្នា​ណាស់​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រំលឹក​ពី​ការផ្ដល់​ឋានន្តរសក្តិ ជូន​ថ្នាក់ដឹកនាំ​៣ រូប​មុន​ផងដែរ មាន​សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និង​សម្ដេច​ផ្ទាល់ គឺជា​ព្រះរាជទាន​មិនមែន​ជា​ការស្នើ​សុំ​ទេ គឺ​នៅ​ឆ្នាំ​២០០៧ ដែល​ត្រូវបាន​ប្រទាន​ជាថ្មី​ម្តងទៀត ហើយ​ផ្កាយ​មាស​នេះ មិន​បាន​ផ្តល់​ជូន​សម្តេច​ក្រុមព្រះ​ទេ ដោយសារ​បាន​បញ្ចុះ​សក្តិ​ម្តង​ហើយ នៅត្រឹមតែ​ផ្កាយ​៤​ប៉ុណ្ណោះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មាន​អត្តលេខ​យោធា ០០២ ចំណែក​សម្តេច​ក្រុមព្រះ មាន​អត្តលេខ​០០១​។ សម្តេច​បាន​មានប្រសាសន៍ថា សម្ដេច​បាន​ចូលធ្វើ​ទាហាន​ចាប់ពី​ថ្ងៃ​ទី ៤ មេសា ១៩៧០ រហូតដល់​ឆ្នាំ ១៩៩៣ ទើប​ទទួលបាន​ឋានន្តរសក្តិ ។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ការផ្តល់​ឋានន្តរសក្តិ​ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច ម៉ែន សំអន នាពេលនេះ ជា​ការឆ្លើយតប​ចំពោះ​គុណបំណាច់ ដែល​បាន​ធ្វើ​កិច្ច​ការងារ​បម្រើ​ជាតិ ហើយ​សម្តេច​ទាំង​ពីរ​ក៏​ជា​អ្នកចូលរួម​បង្កើត​របបរាជានិយម​ផងដែរ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ចូលរួម​ជាមួយ​សម្តេច ក្នុង​កិច្ចការងារ​ជាច្រើន​កន្លងមក​។

​សម្តេច​តេ​ជោបាន រំលឹក​ឡើង​ពី​ប្រវត្តិសាស្ត្រ​ការតស៊ូ ជាមួយ​យុទ្ធ​មិត្ត ដើម្បី​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការតស៊ូ​មតិ​ក្នុង​រដ្ឋសភា ដើម្បី​ទាមទារ​សំឡេង​ពីរភាគបី នៅក្នុង​រដ្ឋសភា និង​គោលការណ៍​៥០​បូក​១​។ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ឲ្យដឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​តម្រូវឲ្យ​អ៊ុនតាក់​គ្រប់គ្រង​ក្រសួង​ចំនួន​ប្រាំ​នៅ​កម្ពុជា ក្នុងនោះ មាន​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួង​ហិរញ្ញវត្ថុ ការពារជាតិ និង​ក្រសួង​យុត្តិធម៌​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេល​មាន​សភាពការណ៍​កើតឡើង សម្ដេច​ហាក់ដូចជា​មាន​និស្ស័យ​ពី​អតីត​ជាតិ ជាមួយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។ មាន​សម្ដេច ទៀ បាញ់ ម្នាក់​ប្រៀប​ដូចជា​មាន​ទាហាន​មួយ​កងពល មាន​ការងារ​លំបាកៗ តែងមាន សម្តេច​ទៀ បាញ់ នៅ​ជាមួយ​សម្ដេច​ជានិច្ច​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា បើ​និយាយ​ពី​នយោបាយ ឈ្នះ​-​ឈ្នះ បើ​គ្មាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទេ​

​សម្ដេច​មិន​ប្រាកដថា នឹង​ជោគជ័យ ឬ​អត់​នោះទេ ដែល​សម្តេច​មាន​ភាពនឹងន​រ ក្នុង​វិភាគ​សភាពការណ៍​។

​បន្ទាប់មក ក៏​មាន​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ជូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្ហ​បណ្ឌិត ម៉ែន សំអន ព្រមទាំង​ពិធី​ជូន​ដាច់​ផ្កា​ពី​ក្រសួង​ស្ថាប័ន​សំខាន់ៗ​ផងដែរ មាន ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​រាជធានី​ខេត្ត​ជាច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.