ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​តេជោ ហ៊ុន សែន​

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ផ្ញើ​សារលិខិត​សូម​អបអរសាទរ និង​គោរព​ជូនពរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ត្រូវ​បាន​បំពាក់​ឋានន្តរសក្តិ ថ្នាក់​នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ដោយ​ផ្ទាល់​ពី​ប្រមុខរដ្ឋស្ដីទី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​គោរព​អបអរសាទរ និង​ស្ញប់ស្ញែង​ចំពោះ​វីរភាព​របស់ សម្តេច​ពិជ័យ​សេនា និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ដែល​តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន តែងតែ​បាន​បូជា​កម្លាំងកាយ កម្លាំង​ប្រាជ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​សព្វបែបយ៉ាង ដើម្បី​បន្ត​ធានា​ការពារ​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការពារ​ដាច់ខាត​នូវ​រាជបល្ល័ង្ក និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា ជាពិសេស​ធានា​បន្ត​ការពារ​សុខសន្តិភាព ស្ថិរភាព សង្គមជាតិ និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​ជឿនលឿន ព្រមទាំង​លើកស្ទួយ​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​បួងសួង​រំលឹក​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា ប្រទាន​ពរជ័យ សិរី​សួស្តី និង​ជ័យ​មង្គល​គ្រប់ប្រការ​ជូន សម្តេច​ពិជ័យ​សេនា និង​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូមឱ្យ​បាន​សមប្រកប​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.