ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តពោធិ៍សាត់ បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥

លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តពោធិ៍សាត់ បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​មីនា ឆ្នាំ​២០២៥ លោក គី ចាន់​សុផល ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តពោធិ៍សាត់ បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តីណែនាំ សេចក្តីជូនដំណឹង និង​ប្រតិទិន​នៃ​ការផ្តល់​លិខិតអញ្ជើញ​ដើម្បី​ត្រៀម​អនុវត្ត​ការងារ សម្រាប់​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥​។​

​លោក គី ចាន់​សុផល បាន​ថ្លែងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ ដូច្នេះ​ការរៀបចំ​កិច្ចប្រជុំ​ថ្ងៃនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​សេចក្តីណែនាំ សេចក្តីជូនដំណឹង និង​ប្រតិទិន របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ចំនួន​ស្ថិតិ​ប៉ាន់ស្មាន​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២៥ ដើម្បី​ឱ្យស្រប​តាម​ប្រតិទិន​ការងារ និង​ផែនការ​មេ​របស់ គ​.​ជ​.​ប​។​

​លោក​ក៏​បាន​សំណូមពរ​ផងដែរ ដល់​គណបក្ស​នយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចូលរួម​ដាក់​ភ្នាក់ងារ ឬ​អ្នក​សង្កេតការណ៍ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​ជួយ​ពិនិត្យ​តាមដាន​មើល​ដំណើរការ​នេះ នៅតាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ការអនុវត្ត​ដោយ​រលូន តម្លាភាព និង​ជោគជ័យ និង​សំណូមពរ​ដល់​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​ចូលរួម​សហការ និង​ថែរក្សា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាប​ជូន​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្តពោធិ៍សាត់ ដោយ​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា រួម​មាន​តំណាង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត តំណាង​អាជ្ញាធរ​ក្រុង ស្រុក តំណាង​កង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ តំណាង​គណបក្ស​នយោបាយ និង​តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ពោធិ៍សាត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.