ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ទិស​ភូមិភាគ​៥ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ប្រចាំ​ទិស​ភូមិភាគ​៥ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ចូលរួម​ពិធី​អញ្ជើញ​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដេន ប្រចាំ​ទិស​ភូមិភាគ​៥ នៅ​ក្រុង​ប៉ោយ​ប៉ែត នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គស្នងការ​រង​នគរបាលជាតិ ប្រធាន​នាយកដ្ឋាន នគរបាល​ការពារ​ព្រំដែន​គោក លោកស្នងការ ស្នងការរង នគរបាល​ខេត្ត​បន្ទាយមានជ័យ ,​ខេត្ត​បាត់ដំបង​, ខេត្ត​ប៉ៃលិន ,​ខេត្ត​ពោធិសាត់ , កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែនគោល ចំនួន​១០​វរៈ និង​លោក លោក​ស្រី​មក​ពី បណ្តា​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត បាន​កត់សម្គាល់​នូវ​សភាពការណ៍​ថ្មីៗ ដែល​បាន​កើតឡើង ពិសេស​ឧបាយកល​ទុច្ចរិត របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​នៅ​ចិញ្ចឹមចិត្ត​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​តាម​មធ្យោបាយ​ផ្សេងៗ​។ ប៉ុន្ដែ​សកម្មភាព​ទាំងអស់នោះ ត្រូវ​រាជរដ្ឋាភិបាល​គ្រប់គ្រង​បាន និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ណែនាំ​ថា ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​មួយ​មាន​ភូមិសាស្ដ្រ​ជាប់​ជាមួយ​បណ្ដា​ប្រទេស​ដទៃ ហើយ​ងាយ​ប្រឈម​ជា​មួយ​បទល្មើស​ដែល​អាច​កើតឡើង​នៅ​តាម​ព្រំដែន ដូច្នេះ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​ជួរមុខ ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​បណ្ដា​អង្គភាព​ពាក់ព័ន្ធ និង​ប្រទេស​ជា​មិត្ត​ឲ្យបាន​ល្អ ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្ការ ទប់ស្កាត់ និង​ឈាន​ទៅ​បង្ក្រាប​បទល្មើស​ឲ្យបាន​ទាន់​ពេលវេលា​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ចំនួន​១,៤៥៣​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, ឧបត្ថម្ភ​ដល់​គណៈបញ្ជាការ​ភូមិភាគ​៥ ថវិកា​ចំនួន​៤​លាន​រៀល​, ឧបត្ថម្ភ​ដល់​វរ​សេនា​តូច​ទាំង​១០ ក្នុង​មួយ​វរ​សេនា​ថវិកា​ចំនួន​៤​លាន​រៀល​, ឧបត្ថម្ភ​ដល់​នគរបាល​កា​ពារ​បេតិ​ភណ្ឌ​ប្រាសាទ​បន្ទាយឆ្មា​ថវិកា​ចំនួន​១​លាន​រៀល​, ឧបត្ថម្ភ​ជូន​ដល់​អង្គភាព​យោធា​ចំនួន​៦ ក្នុង​មួយ​អង្គភាព​ថវិកា​ចំនួន​៣​លាន​រៀល​។ ក្នុងនោះ ក៏​មាន​សម្ភារៈ​ស្បៀង និង​ភេសជ្ជៈ រួមមាន អង្ករ​ចំនួន​២,៣០០​គីឡូក្រាម​, មី​ចំនួន​២៣​កេស​ធំ​, ត្រីខ​២៣​កេស​ធំ និង​ទឹកក្រូច​៥៧៥​កេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.