ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម នេត្រ ភ​ក្ត្រា ចែករំលែក​ចំណេះដឹង​អំពី​តួនាទី​ក្រសួង​ព័ត៌មាន លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន​និង​សាធារណមតិ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែល​ធី អន្តរជាតិ​ជិត ២០០​នាក់​

ឯកឧត្តម នេត្រ ភ​ក្ត្រា ចែករំលែក​ចំណេះដឹង​អំពី​តួនាទី​ក្រសួង​ព័ត៌មាន លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន​និង​សាធារណមតិ ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែល​ធី អន្តរជាតិ​ជិត ២០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព បង្ហាញ​ពី​ប្រវត្តិ និង​ចែករំលែក​ពី​តួនាទី​ដ៏​សារៈសំខាន់​របស់​ក្រសួង​ព័ត៌មាន លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន​និង​សារ​ធា​រណ​មតិ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែល​ធី អន្តរជាតិ​ចំនួន ១៧២​នាក់​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រសួង​ព័ត៌មាន​និង​សាកលវិទ្យាល័យ ប៊ែល​ធី​អន្តរជាតិ ក្នុង​ការផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ផ្សារភ្ជាប់​រវាង​ការសិក្សា​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង និង​ការត្រៀមខ្លួន​សម្រាប់​បំពេញ​ការងារ​ទាំង​ក្នុង​ក្របខណ្ឌ​រដ្ឋ និង​ឯកជន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម នេត្រ ភ​ក្ត្រា ក៏​បាន​ចែករំលែក​ដល់​ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​នានា ឱ្យ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ប្រមូល​ឯកសារ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​ក្លាយជា​ទុន​នៃ​ចំណេះដឹង​សម្រាប់​ចូលរួម​ចំណែក​បម្រើ​សង្គម​ជាតិ​ជា​ដើម​។ ខណៈ​ក្រសួង​ព័ត៌មាន គឺ​បើកចំហ​ជានិច្ច ឱ្យ​សិស្ស​និស្សិត​នានា មក​ទស្សនកិច្ច​សក្សា​ស្វែងយល់​ពី​កិច្ច​ការងារ​ប្រចាំថ្ងៃ​របស់​ក្រសួង​ព័ត៌មាន ផងដែរ​។ រហូតមកដល់​ពេលនេះ មាន​សិស្ស​និស្សិត​ប្រមាណ ១ ពាន់​នាក់​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​កិច្ចការងារ​របស់​ក្រសួង​ព័ត៌មាន ក្នុងនោះ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​បទ​បង្ហាញជូន​ដល់​សិស្ស​និស្សិត​ឱ្យបាន​យល់ដឹង​។​

​ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា បាន​លើកឡើង​នូវ​តួនាទី​របស់​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​បាន​បញ្ជាក់ថា​មនុស្ស​ត្រូវការ​ព័ត៌មាន​ជា​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​, មនុស្ស និង​ព័ត៌មាន​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​គ្នា​សារព័ត៌មាន​ជា​អំណាច​ទី​៤ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​យន្តការ​ចែករំលែក​ព័ត៌មាន​សម្រាប់ ចំណេះដឹង​សង្គម ដែល​ជា​មូលដ្ឋាន​ក្នុងការ​សម្រចចិត្ត​ត្រឹមត្រូវ ឬ​ខុស សារព័ត៌មាន​ធ្វើឱ្យមាន​ស្ថិរភាព ឬ​ចលាចល​ក្នុងសង្គម​,​សារព័ត៌មាន​ដើរតួ​ក្នុង​ការឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​។​

​អ្វី​ដែល​សំខាន់​ដែរនោះ ក្រសួង​ព័ត៌មាន ក្នុងនាម​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តោតជាសំខាន់​លើ​ការធានា​ឱ្យបាន​នូវ​សន្តិសុខ​ព័ត៌មាន​សម្រាប់​ប្រជាពលរដ្ឋ ហើយ​ភាពជឿជាក់​នៃ​ស្ថាប័ន​សារព័ត៌មាន មិនមែន​គ្រាន់តែ​ជា​បញ្ហា​នៃ​ក្រមសីលធម៌​អ្នកសារព័ត៌មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​សង្គម​របស់​យើង​ផង​ដែរ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.