ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ឯកឧត្តម សុខ លូ អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​នៅ​ស្រុក​មោងឫស្សី​

ឯកឧត្តម សុខ លូ អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​នៅ​ស្រុក​មោងឫស្សី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​គណៈ​ធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​បឹង​បី និង​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី​។​

​តាមរយៈ​របាយការណ៍​លោក សួន សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង បានឱ្យដឹងថា ការងារ​ចុះបញ្ជី​ដីធ្លី​នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​រៀបចំ​ក្រុម​ចុះបញ្ជី​ចំនួន​១១​ក្រុម មាន​កម្លាំង​សរុប​ចំនួន​២២០​នាក់​។​ការអនុវត្ត​ការងារ​ចុះបញ្ជី​បង្ហើយ​ក្បាល​ដី​បាន​អនុវត្ត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៤ រហូតមកដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ សម្រេច​បាន​ការវាស់វែង​ក្បាលដី​ចំនួន​១៨៧ ៧១៤​ក្បាលដី​។​ក្បាលដី​ដែល​ត្រូវ​វាស់វែង​បង្ហើយ​មាន​ចំនួន​៧៩ ៣៣៧​ក្បាល​ដី​ទៀត គ្រោង​នឹង​បញ្ចប់​ការវាស់វែង​នៅត្រឹម​ខែកក្កដា ឆ្នាំ​២០២៥ ខាងមុខនេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការវាស់វែង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់​រួចរាល់​ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​។​

​ឯកឧត្តម សុខ លូ ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ដីធ្លី​ដែល​ទទួលបាន​កម្មសិទ្ធិ​នេះ​ឱ្យបាន​ល្អ កុំ​លក់ដូរ​ប្រសិនបើ​មិន​មាន​ការចាំបាច់ ដើម្បី​ទុក​សម្រាប់​ប្រើប្រាស់​បង្កបង្កើនផល និង​ចែក​ជូន​ដល់​កូនចៅ​ជំនាន់​នា​ន់​ក្រោយ​ក៏ដូចជា​រក្សា​លំនឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ខណៈ​ដីធ្លី​ពិត​ជា​សំខាន់​ខ្លាំងណាស់​ព្រោះ​មនុស្ស​មាន​កំណើន​ឡើង​ជា​បន្តបន្ទាប់​ប៉ុន្តែ​ដីធ្លី​មិន​កើន​នោះទេ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ពិតប្រាកដ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​ពី​រាជរដ្ឋាភិបាល​តាមរយៈ​គោលនយោបាយ​កម្មវិធី​ផ្តល់​ដី​ការពារ​ព្រៃរ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព និង​ត្រូវ​ចៀសវាង​ការចូល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ និង​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ជា​ដើម​។​

​ឯកឧត្តម សុខ លូ ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​អប់រំ​កូនចៅ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ចូលរួម​រាយការណ៍​អំពី​បញ្ហា​គ្រឿងញៀន គោរព​ច្បាប់​ចរាច​រណ៍ ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន បង្កើន​ការ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​បន្លែបង្ការ​ផ្សេងៗ​ជុំវិញ​ផ្ទះ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​កាន់តែ​ប្រសើរ​ឡើង​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម សុខ លូ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចុះ​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ថវិការ​មួយចំនួន​ជូន​ពលរដ្ឋ​ចាស់ជរា​ចំនួន​៣ គ្រួសារ​នៅ​តាម​គេហដ្ឋាន​ដែល​ពុំ​អាច​ទៅ​ទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដោយ​ផ្ទាល់​បាន​។​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.