ខេត្ត ស្វាយរៀង : នៅព្រឹកថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ នេះនៅមណ្ឌលប្រឡងពុទ្ធិក មធ្យមសិក្សាបឋមភូមិខេត្តស្វាយរៀងបាន បានរៀបចំពិធីកាត់បើកវិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិនាសម័យប្រឡង
ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ក្រោមព្រះអធិបតីភាពនិងអធិបតីភាពព្រះធម្មកិច្ច មុន្នី រស់ ឌី ព្រះរាជាគណៈ ថ្នាក់
កិត្តិយស ព្រះបាឡាត់ គណៈខេត្តតំណាងព្រះមេគណខេត្ត ព្រះវិមិត្តិ សត្ថា ជុំ ចន្ថាព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរ
គណៈខេត្ត ព្រះគ្រូធម្មទស្សីមុន្នី ម៉ៅ ភក្តីនិង លោក ស៊ាង សិទ្ធា បេសិតជនក្រសួងធម្មការនិងសាសនាខេត្តស្វាយរៀង ដោយមានការនិមន្តនិងអញ្ជើញចូលរួម សមាសភាពគណៈកម្មការប្រឡងទាំងអស់
ឆ្នាំនេះបេក្ខសមណៈបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងមានចំនួន ១៤២ ស្មើនឹង ៦ បន្ទប់ ចំពោះវិញ្ញាសាប្រឡងមានចំនួន ៤ គឺ :
.ភាសាបាលី
.សរសេរតាមអាន
.ព្រះវិន័យនិង
គណិតវិទ្យា ៕




