ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ក្រសួងព័ត៌មាននាំយកថវិកា១០០លានរៀលដែលប្រមូលបានពីព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ក្រសួងព័ត៌មាននាំយកថវិកា១០០លានរៀលដែលប្រមូលបានពីព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តាមរយៈសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បាននាំយកថវិកា ១០០ លានរៀលដែលប្រមូលបានពីការរៀបចំព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកក្នុងគាំទ្រផ្នែកសុខុមាលភាពកុមារ និងទារក។

ពិធីប្រគល់ថវិកានេះដឹកនាំដោយលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការចូលរួមពីលោក Zheng Xian Jiang ប្រធានអង្គភាពសារព័ត៌មាន ASEAN Top News និងសហការីមួយចំនួនផងដែរ។ ការប្រគល់ថវិកាមនុស្សធម៌នេះបានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា។

គួរឱ្យដឹងថា ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ផ្តួចផ្តើមឡើងដោយឯកឧត្តម នេត្រ ភក្ត្រា និងមានការសហការរៀបចំពីអង្គភាពសារព័ត៌មាន ASEAN Top នៅក្នុងបរិវេណ សួន អេកូ ផាក, ហ្គ្រេនស្តា ផ្លាទីនឹម អេកូ ខូលិកសិន នៃបុរី ប៉េង ហួត បឹងស្លោ ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងលើកកម្ពស់សុខុមាលភាពសង្គម។ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណៈជន ដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ ១,៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងរយៈចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជាង២០ស្តង់ផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍ ការរៀបចំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជួបជុំលេងកីឡា ដូចពាក្យស្លោកថា «កីឡារស់ក្នុងសន្ដិភាព»។ តាមរយៈនេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងយុវជនទាំងអស់ ក្រៅពីការបំពេញការងារ និងសិក្សា ត្រូវនាំគ្នាលេងកីឡា ដើម្បីឱ្យមានសុខភាពរឹងមាំ បង្កើនទំនាក់ទំនងល្អ និងមានភាពស្និទ្ធស្នាលជាដើម។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនជនរួមជាតិ ភ្ញៀវបរទេស ជាពិសេសក្រុមហ៊ុនឯកជនដែលបានចូលរួមសហការ ចូលរួមគាំទ្រកម្មវិធីរត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» ក្នុងនោះក្រុមហ៊ុន Huawei Cambodia, ក្រុមហ៊ុន ASEAN Top News, សមាគមចិន CCIA Members, ធនាគារ FTB, ក្រុមហ៊ុនបុរី ប៉េង ហួត, ក្រុមហ៊ុន Dynamic, ក្រុមហ៊ុន Midas, ក្រុមហ៊ុន Honor, ក្រុមហ៊ុន P.P.M, ក្រុមហ៊ុន Terratex, ក្រុមហ៊ុន Pocari Sweat, ក្រុមហ៊ុន Vital និង មីជាតិ, ក្រុមហ៊ុន Starbalm Gel, ក្រុមហ៊ុន ចេក ពិសិដ្ឋ, ក្រុមហ៊ុន Media ដែលបានធ្វើឱ្យបរិយាកាសនៃកម្មវិធីកាន់តែអធិកអធមខ្លាំង៕

រូបភាពដោយ ឡុង ដេវីត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.