ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ស្នងការរង ផែនកា​រងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ អញ្ជើញ ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​អមដំណើរ ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូល​ដោយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បន្ទាយមានជ័យ​និង​កងកម្លាំង ប្រ​ប្រារព្ធ​កម្មវិធី​នៅ​សាលាខេត្ត​!!!

លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ស្នងការរង ផែនកា​រងារ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ អញ្ជើញ ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​អមដំណើរ ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត  និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូល​ដោយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បន្ទាយមានជ័យ​និង​កងកម្លាំង ប្រ​ប្រារព្ធ​កម្មវិធី​នៅ​សាលាខេត្ត​!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​ផល្គុន ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥​នេះ​នៅ​វេលា​ម៉ោង​០៨​នឹង​៤៥​នាទី លោក​ឧត្តមសេនីយ៍ត្រី អេង លី​ហួរ ស្នងការរង​ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​តំណាងឱ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tull TRAISORAT ឯកអគ្គរាជទូត​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រតិភូ​អមដំណើរ ក្រោយ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ និង​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូល​ដោយ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត បន្ទាយមានជ័យ​និង​កងកម្លាំង ប្រារព្ធ​កម្មវិធី​នៅ​សាលប្រជុំ​”​ខ​”​។ នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​សុំ​បញ្ជាក់​ថា ប្រធានបទ​ពិភាក្សា​រួមមាន​៖
1-​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ថ្នាក់​ខេត្ត (​បន្ទាយមានជ័យ – ស្រះកែវ​) លើ​គ្រប់​កិច្ចការ ជម្រាប​ជូន​បន្ថែម​អំពី​អគ្គ​កុងស៊ុល​ថៃ​ប្រចាំ​ខេត្ត​សៀមរាប​
​និង​ដឹកនាំ​ក្រុមហ៊ុន​ឯកជន​ទស្សនកិច្ច Sisophon Industrial Park បន្ទាប់​ពី​ជំនួប​ជាមួយ ឯកឧត្តម​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ហើយ​សូម​ការគាំទ្រ​នឹង​គាំពារ​ធុរកិច្ច​ថៃ​ដែល​បាននិងកំពុង​នឹង​ចូលមក បណ្តាក់​ទុន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​
2-​ការតភ្ជាប់ ដោយ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រកទ្វារ​សំខាន់​រវាង​កម្ពុជា​ថៃ ទាំង​ក្នុង​វិស័យ​ទេសចរណ៍ ធុរកិច្ច​វិនិយោគ និង​ពលករ (​អាច​នឹង​លើកយក​រឿង​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ និង​ទំហំ ពាណិជ្ជកម្ម​ជាយដែន​)
3-​ការតភ្ជាប់​ផ្លូវគោក – រថភ្លើង – ការបើក​ច្រក​ស្ទឹង​បត់​-​បាន​ណង​អៀន​
4-​កិច្ចសហប្រតិបត្តិការ​ជួយសង្គ្រោះ​ជនជាតិ​ថៃ​
5-​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ខាង​សមត្ថកិច្ច អន្តោប្រវេសន៍​បង្កើន​ការត្រួតពិនិត្យ​លើ​ជនជាតិ​ថៃ ដែល​ឆ្លង​ដែន​ខុសច្បាប់ និង​សហការ​បញ្ជូន​ត្រលប់​ថៃ​វិញ​បាន​ឆាប់រហ័ស​។​
​ចង់​អោយ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចែករំលែក​ទាក់ទិន​នឹង​ស្ថានការណ៍​ការ​ឆ្លងដែន​ខុស​ច្បាប់​របស់​ជនបរទេស នីតិវិធី គោលនយោបាយ និង​ផែនការ​សកម្មភាព​ចំពោះ​កិច្ចការ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​អន ឡា​ញ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​របស់​ខេត្ត​ដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។​
6-​សារសំខាន់​នៃ​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​នៅ​បរិវេណ​ព្រំដែន​ដែល​ជា​ទីតាំង​ដ៏​សំខាន់​សម្រាប់ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​ផ្សេងៗ រំពឹងថា​នឹង​មាន​កិច្ចសហប្រតិបត្តិការ យ៉ាង​ជិតស្និត​រវាង​ភាគី​ទាំងពីរ​ដើម្បី​ក្លាយជា​ព្រំដែន​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​។​

​កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១០​នឹង​០០​នាទី​ព្រឹក​ថ្ងៃ​ខែ​ដដែល​។ ព្រមទាំង​មាន​ការប្រគល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ទៅវិញទៅមក និង​ថតរូប​អនុស្សាវរីយ៍​រួមគ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.