ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​

ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ពី​មួយ​សប្ដាហ៍ ទៅ​មួយ​សប្ដាហ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ​តែង​រៀបចំ​មាន​ការសម្ដែង​សិល្បៈ​បុរាណ ប្រពៃណី សម័យ បណ្ណាល័យ​ចល័ត កន្លែង​លក់ដូរ និង​កន្លែង​កម្សាន្ត​សប្បាយ​ផ្សេងៗ ខុសៗ​ពី​គ្នា​ជា​រៀង​រាល់​សប្ដាហ៍ ជាក់ស្ដែង នៅ​សប្ដាហ៍​ទី​២ ខែ​មីនា នេះ បាន​រៀបចំ​ឱ្យមាន​ល្ខោន​ខោល ដកស្រង់​ឈុត​មួយ​ក្នុង​រឿង ចម្បាំង​កុម្ភការ នៅក្នុង​រាត្រី​ថ្ងៃ​សៅរ៍ ហើយ​សម្រាប់​ថ្ងៃ​អាទិត្យ នឹង​មាន​របាំ​ប្រពៃណី របាំ​វាយ​ក្រាប ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​បរទេស បាន​ទស្សនា​យល់ដឹង​កាន់តែ​ច្បាស់​ពី របាំ​ប្រពៃណី​របស់​ដូនតា​ខ្មែរ​យើង ។

​ផ្លូវ​ថ្មើរជើង (Walk Street) ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​២​ថ្ងៃ ក្នុង​១​សប្ដាហ៍​គឺ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១១​យប់ នៅតាម​បណ្តោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​វិថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​មុខ​ព្រះបរមរាជវាំង ហើយ​ចាប់តាំងពី​ថ្ងៃ​ដាក់​ឱ្យ​សាកល្បង​លើកដំបូង រហូតមកដល់​ពេលនេះ គឺ​រក្សាបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ ដោយ​ប្រជាពលរដ្ឋ មិន​មាន​បញ្ហា​អ្វី​ទាំងអស់ រាប់​ទាំង​អ្នក​ធ្វើ​មុខរបរ​អាជីវកម្ម ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.