ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

អភិបាលខេត្ត​ពោធិ៍សាត់ គាំទ្រ​និង​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​ការអនុវត្ត​យុទ្ធនាការ​នានា​ដែល​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន​ដើម្បី​លើកកម្ពស់​អនាម័យ និង​ភាពស្រស់ស្អាត​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់​

អភិបាលខេត្ត​ពោធិ៍សាត់ គាំទ្រ​និង​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​ការអនុវត្ត​យុទ្ធនាការ​នានា​ដែល​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន​ដើម្បី​លើកកម្ពស់​អនាម័យ និង​ភាពស្រស់ស្អាត​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​) ៖​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​មន្ត្រី​នាយកដ្ឋាន​ព័ត៌មាន​និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន ក្រសួង​បរិស្ថាន ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​គូសបញ្ជាក់​ជាថ្មី​ម្តងទៀត នូវ​ការប្តេជ្ញាចិត្ត​និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន ក្នុង​ការអនុវត្ត​យុទ្ធនាការ​ដែល​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន រួមមាន​៖ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» និង «​ផ្លូវជាតិ​ស្អាត​គ្មាន​សំរាម​ប្លា​ស្ទិក​» ដើម្បី​លើកកម្ពស់​អនាម័យ និង​ភាពស្រស់ស្អាត​លើ​ទឹកដី​ខេត្ត​ពោធិ៍សាត់​។​

​ឯកឧត្តម​អភិបាលខេត្ត បានបង្ហាញ​ជំហរ​ចូលរួម​គាំទ្រ​និង​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​ក្រសួង​បរិស្ថាន ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ក្នុងនោះ រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​ជា​អាទិភាព ដោយ​ជំរុញ និង​សហការ​ជាមួយ​អាជ្ញា​ក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស រួម​គ្នា​យុទ្ធនាការ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” “​កម្ពុជា​ស្អាត​ខ្មែរ​ធ្វើ​បាន​” និង “​ផ្លូវជាតិ​គ្មាន​សំរាម​ប្លា​ស្ទិក​” នៅតាម​មូលដ្ឋាន សាលារៀន នៅក្នុង​ខេត្ត​ពោធិ៍សាត់​ទាំងមូល ដោយ​អនុវត្ត​ជាប្រចាំ​។ ឯកឧត្តម​បាន​ចាត់ទុក​ការ​គ្មាន​សំរាម​នៅ​តាម​ផ្ទះ និង​តាម​ភូមិឋាន មិន​ត្រឹមតែ​នាំមក​នូវ​ភាពស្រស់ស្អាត​នោះទេ តែ​ក៏​ជា​ការនាំមក​នូវ​សិរី​សួស្តី​សម្រាប់​គ្រួសារ ក៏ដូចជា​ប្រជាពលរដ្ឋ​ផងដែរ​។​

​គួរ​រម្លឹក​ឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៥​កន្លងទៅ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ខូ​យ រី​ដា បានចាត់ទុក​ភាព​គ្មាន​សំរាម​នៅលើ​ទឹកដី​ខេត្ត​ពោធិ៍សាត់ ជា​រឿង​ដ៏​សំខាន់​ក្នុង​ការលើកកម្ពស់​សោភណភាព និង​អនាម័យ​សម្រាប់​ការរស់នៅ​។ ដើម្បី​ឱ្យ​ទឹក​ដី​ខេត្ត​ពោធិ៍សាត់ គ្មាន​សំរាម និង​ស្រស់ស្អាត លោក ខូ​យ រី​ដា បាន​ដាក់​ចេញ​បទបញ្ជា​ក្តៅ «​មាន​សំរាម អត់​អភិបាលស្រុក មាន​អភិបាលស្រុក អត់​សំរាម​, មាន​សំរាម​អត់​មេឃុំ មាន​មេឃុំ អត់​សំរាម​»​។​

​ដើម្បី​លើកកម្ពស់​ភាពស្រស់ស្អាត​នៅតាម​ភូមិឋាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ជាច្រើន​ដូចជា «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ប្លា​ស្ទិក​», «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» «​ផ្លូវជាតិ​គ្មាន​សំរាម​ប្លា​ស្ទិក​» ជាដើម​។ តាមរយៈ​យុទ្ធនាការ​នេះ បាន​បង្កើតឡើង​នូវ​ចលនា​អប់រំ​ផ្សព្វផ្សាយ​លើ​ការ​ទុកដាក់​សំរាម​នៅ​តាម​សាលារៀន ការដើរ​រើស​សំរាម​នៅ​តាម​ភូមិឋាន និង​សាលារៀន​។ បន្ថែម​ពីលើ​នោះ ក៏​មាន​ការសំអាត​តាម​ថ្នល់ជាតិ​ផងដែរ​។ ក្រោយ​ឃើញ​ការប្រកាស​របស់​អភិបាលខេត្ត​ពោធិ៍សាត់​, ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ​ជាខ្លាំង ចំពោះ​ការប្តេជ្ញាចិត្ត​របស់​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ក្នុង​ការសំអាត​សំរាម​នៅក្នុង​ខេត្ត​។ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​ចាត់​ទុក​បទ​បញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់ គឺជា​ការប្តេជ្ញាចិត្ត​ខ្ពស់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​សោភ័ណភាព និង​អនាម័យ​។ ឯកឧត្តម​បណ្ឌិត សង្ឃឹមថា អាជ្ញាធរ​នៅ​គ្រប់​រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នឹង​ធ្វើ​យុទ្ធនាការ​ព្រមៗ​គ្នា ជាមួយ​ការប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​កម្ពុជា​ស្រស់ស្អាត និង​គ្មាន​សំរាម​។​

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន ដាក់ចេញ​យុទ្ធនាការ​«​ផ្លូវជាតិ​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិក​» នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២៥ ក្នុង​គោលបំណង​ជំរុញ​សកម្មភាព «​ការសម្អាត​ដងផ្លូវ​ជាតិ​អនុវត្ត​សកម្មភាព​គ្រប់​ទីកន្លែង​ក្នុងប្រទេស​កម្ពុជា និង​ជំរុញ​ការចូលរួម​សកម្មភាព យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ ធ្វើការ​សំអាត​តាម​មូលដ្ឋាណ​តាម​ផ្លូវជាតិ កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក និង​ទុកដាក់​សំរាម សំណល់​ប្លា​ស្ទិក​ឱ្យបាន​ត្រឹមត្រូវ ឆ្ពោះ​ទៅ​មាន​ទម្លាប់ ដើម្បី​កម្ពុជា​មូលដ្ឋាន​ស្អាត ផ្លូវជាតិ​និង​ផ្លូវ​នៅក្នុង​ខេត្ត​មាន​ភាព​ស្អាត និង​មាន​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ កន្លង​មក​រដ្ឋបាលខេត្ត​មួយចំនួន​បាន​ដាក់ចេញ​ការចូលរួម ប្តេជ្ញាចិត្ត ង​នុវត្ត​យុទ្ធនាការ​ជា​ជំហាន​ជំហាន​ដែល​ធ្វើ​ឱ្យបាន​នូវ​ភាព​ស្អាត​របស់​កម្ពុជា មិន​ត្រឹមតែ​បាន​បណ្តុះ​គំនិត​ស្អាត ធ្វើឱ្យ​មូលដ្ឋាន​ស្អាត និង​ក្នុង​សង្គម​ថែម​ទៀត​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍​លើក​ទឹកចិត្ត​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​យកចិត្តទុកដាក់ ជា​អាទិភាព​លើ​ការពង្រឹង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន សំណល់​ប្លា​ស្ទិក និង​សំណល់​គ្រោះថ្នាក់ ដើម្បី​ធានា​ឱ្យ​គ្រប់​ទីប្រជុំជន សហគមន៍ សាលារៀន មាន​សេវា​ប្រមូល ដឹកជញ្ជូន និង​ទីលាន​ទុកដាក់​សំរាម​ប្រកបដោយ​ប្រសិទ្ធភាព និង​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​«​រៀបចំ​សម្អាតផ្ទះ​យើង​ឱ្យ​ស្អាត​» ត្រៀម​ចាំ​ទទួល ភ្ញៀវទេសចរ អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​បន្ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.