ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

១០​ថ្ងៃ មន្ត្រី ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ជាង​៦​ពាន់​លើក​!

១០​ថ្ងៃ មន្ត្រី ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ជាង​៦​ពាន់​លើក​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មរតក​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​គ្រប់​ថ្នាក់ យក​ទៅ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​។ ជាក់ស្ដែង ក្នុង​រយៈពេល ១០​ថ្ង​ឌ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ បាន​បន្ត​ចូលរួម​ឈ្វេងយល់​គោលនយោបាយ​នេះ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សរុប​ជាង ៦​លើក​លើក ទូទាំង​ប្រទេស​។ នេះ​បើ​តាម​លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​លក្ខណៈសម្បត្តិ​ទាំង​៧ នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព រួមមាន​៖ ១. ការផ្ដល់សេវា​សាធារណៈ ២. ទប់ស្កាត់​បទល្មើស​ក្នុងសង្គម ៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ៦. ការងារ​អនាម័យ​និង​បរិស្ថាន និង​៧. ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​និង​ជំងឺ​រាតត្បាត​កាច​សាហាវ​។

​លោក ទូច សុឃៈ បានបញ្ជាក់​ថា សកម្មភាព​នៃ​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព តែងតែ​បាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​នៅ​តាម​វេទិកាសាធារណៈ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាពិសេស​បន្ត​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​សហកា​រ និង​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ឃុំ សង្កាត់​ឬ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ចាត់​វិធានការ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បាន​ឱ្យ​ឆាប់រហ័ស ស្រប​តាម​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត «​ធ្វើឱ្យ​លឿន ធ្វើឱ្យ​លះ បើ​ស្ទះ​សុំ​គោលការណ៍​»៕

​កញ្ញា សេង សុខ​ហ៊ុន​ ​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.