ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ទាំងស្រុង និង​ប៉ើង​ដំបូល​ធ្ងន់ធ្ងរ​ចំនួន​៤៦​គ្រួសារ​នៅ​ស្រុក​សង្កែ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង​

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ទាំងស្រុង និង​ប៉ើង​ដំបូល​ធ្ងន់ធ្ងរ​ចំនួន​៤៦​គ្រួសារ​នៅ​ស្រុក​សង្កែ​ទទួលបាន​អំណោយ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ព្រមទាំង​សហការី បាន​អញ្ចើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សប្បុរសជន​តា​មរយៈ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៤៦​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ (​រលំ​ទាំងស្រុង​ចំនួន​២​ខ្នង​ផ្ទះ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំនួន ៤៤​ខ្នង​ផ្ទះ​) មកពី​៦​ភូមិ ក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​ពិធី​នេះ​ប្រារព្វ​ធ្វើ​នៅ​បរិវេណ​វត្ត​បោះ​បេង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។​

​ក្នុង​កិច្ច​ស្វាគមន៍​នាឱកាស​នោះ​ដែល លោក នាង ចន្ទ​ថា​រ៉ា អភិបាលស្រុក និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​សង្កែ បានអោយដឹងថា​៖​កាលពី​ល្ងាច ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៥​កន្លងទៅនេះ ស្រុក​សង្កែ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាលអោយ​ប៉ះពាល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​សរុប​ចំនួន​១១៣ ខ្នង​ផ្ទះ​(​ស្មើ​១១៣​គ្រួសារ មនុស្ស​រាយ ៥៥៣​នាក់ ស្រី ២៨២​នាក់​) លើ ៣​ឃុំ ក្នុងភូមិ​ចំនួន ៦ ក្នុង​ស្រុក​សង្កែ ក្នុងនោះ​រលំ​ទាំងស្រុង​ចំនួន​២​ខ្នង​ផ្ទះ ប៉ើ​ដំបូល​ធ្ងន់ធ្ងរ ចំនួន ៤៤​ខ្នង​ផ្ទះ និង​ប៉ះពាល់​ដោយ​អន្លើរៗ​ចំនួន​៦៧​ខ្នង​ផ្ទះ និង​សាលារៀន​ចំនួន​១​ផងដែរ ។​

​នា​ឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​ពោល​គឺ​ទីណា​មាន​ការលំបាក​ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា ។​

​ឯកឧត្តម សម្ដែង​ការសោកស្ដាយ​ជា​ពន់ពេក​ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ​ដែល​នេះ​ជា​គ្រោះ មហន្តរាយ ដោយ​ធម្មជាតិ គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ ហើយ​ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយក មក​ចែក​ជូន​បងប្អូន​នាពេលនេះ មាន​ចំនួន​មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​បាក​របស់​បងប្អូន​បាន​មួយគ្រា​ផងដែរ​។​

​ឯកឧត្តម​បាន​បន្តថា ឆ្នាំ​នេះ​រដូវប្រាំង​មាន​រយៈពេល​យូរ អាកាសធាតុ​ក្តៅ​ហួត​ហែង ពេល​មាន​ភ្លៀង​ធ្លាក់​មក​ជាមួយនឹង​ខ្យល់​កន្ត្រាក់ លាយឡំ​នឹង​ផ្គរ​រន្ទះ អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​សត្វ​គ្រប់ៗ​គ្នា ដែល​តម្រូវឲ្យ ប្រជា​ពលរដ្ឋ​គ្រប់រូប​មានការ​ប្រុងប្រយ័ត្ន​ឲ្យបាន​គ្រប់ៗ​គ្នា ជា​ពិសេស​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ និង​សូម​មេត្តា​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ពិសេស​កូនចៅ​តូចៗ​ត្រូវ​ប្រុងប្រយ័ត្ន ខ្លាចក្រែង​ជួប​វិបត្តិ​ផ្សេងៗ ព្រោះ​ដើម​រដូវវស្សា​ជិត មក​ដល់​ហើយ ម្យ៉ាងវិញទៀត បើ​ឃើញ​ភាព​មិន​ស្រួល​ចំពោះ​សុខភាព ត្រូវ​ប្រញាប់​ទៅ​មណ្ឌល សុខភាព ឬ​មន្ទីរ​ពេល​ដែល​នៅ​ជិត​បំផុត ដើម្បី​អាច​ពិគ្រោះ ឬ​ព្យាបាល​បាន​ទាន់ពេលវេលា ។​

​សូមបញ្ជាក់​ថា គ្រួសារ​នីមួយៗ​ទទួលបាន​អំណោយ​រួមមាន​៖ អង្ករ ២៥​គីឡូក្រាម មី ១​កេស ទឹកត្រី​១​យួ ទឹក​ស៊ី​អ៉ីវ​១​យួរ ទឹក បរិសុទ្ធ ១​កេស និង​ត្រីខ​១០​កំប៉ុង ឃី​ត​១​កញ្ចប់ (​មុង ក្រមា​)​ថវិកា​ចំនួន​មួយ​ដោយ​ដោយឡែក​គ្រួសា​រងគ្រោះ​រលំ​ទាំងស្រុង​បន្ថែម សំពត់​តង​១​ផងដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.