ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អញ្ជើញ​សួរសុខទុក្ខ​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ក្រុងប៉ៃលិន​

លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អញ្ជើញ​សួរសុខទុក្ខ​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ក្រុងប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ រសៀល​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន មូល​នីធិ​ចាស់ជរា និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន អមដំណើរ​ដោយ​ក្រុមការងារ​មូល​នីធិ និង​យុវជន សស​យក បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង និង​មាន​ជីវភាព​ខ្វះខាត​ទូទាំង​ក្រុងប៉ៃលិន ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​មូល​នីធិ​ចាស់ជរា បាន​មានប្រសាសន៍​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួ​រសុខ ទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជានិច្ចកាល សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស ។​

​លោកជំទាវ​បណ្ឌិត​ប្រធាន​មូល​នីធិ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច តេ​ជោ សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ន៏​រីកចម្រើន លើ​គ្រប់​វិស័យ​ជាពិសេស​ហេ​ដ្ឋា រចនាសម្ព័ន​រូប​វ័ន្ន​នានា រួមមាន​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំង​បាន យកចិត្ត ទុកដាក់​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដោយ​មិន​បណ្តោយ​អោយ​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់ អត់បាយ ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ន​នោះឡើយ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ មូលនិធិ​ចាស់ជរា បាន​បង្កើតឡើង​ក្នុង​គោល បំណង និង​ទិសដៅ ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី ៧០​ឆ្នាំ ឡើង​ទៅ​ដែល​ពុំមាន​លទ្ធភាព អាច​ចេញទៅ​ប្រកបមុខរបរ ដើម្បី​ចិញ្ចឹមជីវិត​បាន ក៍​ដូចជា​ការជួយ​លើក​កំពស់ កម្រិតជីវភាព និង​បំប៉ន​ថែ​រទាំ​សុខភាព លោកយាយ លោកតា ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ​ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ​អំពើ​ល្អ ។​
ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.