ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦... ==> តុលាការ បញ្ជាក់ពីចំណាត់ការលើជនត្រូវចោទ ឃឿន សុឡា ហៅ K01 ដែលទះកំភ្លៀងលើជនរងគ្រោះនៅចំពោះមុខមនុស្សផ្សេងទៀត ប្រាសចាកលើសពីការអប់រំ និងជាគម្រូអាក្រក់ចំពោះសង្គម ==> សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ ==> លោក ខូយ រីដា ប្រកាសតែងតាំងសមាសភាពសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំង១១ឃុំ ក្នុងស្រុកក្រគរ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសង្គម និងអភិវឌ្ឍន៍មូលដ្ឋាន ==> ស្របតាមការណែនាំរបស់សម្តេចធិបតី ក្រសួង​ការងារអំពាវនាវដ​ល់បងប្អូនអ​តីតពលករចុះ​ឈ្មោះស្វែ​ងរកកា​រងារធ្វើ ខណៈឱ​កាស​ការងារ​មា​នជាង ៩ម៉ឺ​នកន្លែង ==> ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់

១០​ថ្ងៃ មន្ត្រី​អត្តសញ្ញាណ​កម្ម​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាង​២​ម៉ឺន ទូទាំង​ប្រទេស​!

១០​ថ្ងៃ មន្ត្រី​អត្តសញ្ញាណ​កម្ម​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាង​២​ម៉ឺន ទូទាំង​ប្រទេស​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​គិត​ត្រឹម​រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ មន្ត្រី​អត្តសញ្ញាណ​កម្មបាន​បន្ត​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ជាង​២​ម៉ឺន​សេវា​។ លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេវា​ដែល​បាន​ផ្តល់​ជូន​នោះ​រួមមាន សេវា​លិខិតឆ្លងដែន​ជាង​៩​ពាន់​ក្បាល លិខិត​ធ្វើដំណើរ​ជាង​១​ពាន់​ក្បាល សៀវភៅ​ស្នាក់នៅ​ជាង​៣​ពាន់​ក្បាល សៀវភៅ​គ្រួសារ​ជាង ៣​ពាន់​ក្បាល និង​សេវា​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​៨​ពាន់​សន្លឹក​។

​បើ​តាម​លោក ទូច សុឃៈ សេវា​លិខិតឆ្លងដែន​មាន​ផ្ដល់នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ភូមិ​តា​ង៉ូវ សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ សាខា​លិខិតឆ្លងដែន ផ្សារ​ទំនើប​អ៊ី​ន​អន​២​សែន​សុខ សាខា​លិខិតឆ្លងដែន ខេត្ត​បាត់ដំបង ខេត្ត​កោះកុង ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​នៅក្នុង​មជ្ឈមណ្ឌល Heritage Walk ក្រុង​សៀមរាប​។ សម្រាប់​សេវា​លិខិត​ធ្វើដំណើរ​សេវា ផ្តល់​នៅ​សាខា​ផ្សារ​ស្ទឹងមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​។​ចំពោះ​សេវា​សៀវ​គ្រួសារ​ផ្តល់​នៅ​អធិការដ្ឋាន​ក្រុង ស្រុក ខណ្ឌ សេវា​សៀវភៅ​ស្នាក់នៅ ផ្តល់ជូន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ សង្កាត់​។

​ដោយឡែក​ចំពោះ​សេវា​អត្តសញ្ញាណប័ណ្ណ​ធ្វើ​នៅ​ទីតាំង​រួម​មាន នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត​  និង​ទីស្នាក់ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​នៅ​ផ្សារ​ទំនើប អ៊ី​អន​២​។ នេះ​បើ​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

​កញ្ញា សេង សុខ​ហ៊ុន មន្ត្រី​ព័ត​មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.