បន្ទាយមានជ័យ៖ យោងការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាមឃុំ/សង្កាត់ បានចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំ ដើម្បីកាត់បន្ថយការកកស្ទះ និងអត្រាគ្រោះថ្នាក់ចរាចរណ៍តាមមូលដ្ឋាន៕




